​ទម្លាប់​កែ​មិន​ឡើង ដែល​ធ្វើឲ្យ​អ្នក ធាត់​ដុះ​ខ្លាញ់​ក្បាលពោះ​

​ទម្លាប់​កែ​មិន​ឡើង ដែល​ធ្វើឲ្យ​អ្នក ធាត់​ដុះ​ខ្លាញ់​ក្បាលពោះ​

​ជួនកាល យើង​កើតមាន​ទម្លាប់​អាក្រក់​បែប​នេះ ដោយសារ​តែ​ការចង់​ចំណេញ​ពេលវេលា និង​ប្រាក់កាស ប៉ុន្តែ អ្នកនឹង​ខូចសុខភាព​ជា​មិនខានឡើយ បើ​មិន​ព្រម​កែ​ទម្លាប់​ខាងក្រោម​នេះ​ចោល​។​

​ញៀន​នឹង​ទឹកក្រូច​
​ប្រសិនបើ​អ្នក​គិតថា ទឹកក្រូច ផ្តល់​នូវ​សុខភាព​ល្អ ធ្វើឲ្យ​អ្នក​ស្រស់ថ្លា និង​មិន​ឡើង​គីឡូ​នោះ អ្នក​គួរតែ​គិត​ម្តងទៀត​ហើយ​។ ទឹកក្រូច ក៏​មាន​ផ្ទុក​ជាតិ​ស្ករ និង​កាឡូរី ដែល​ធ្វើឲ្យ​ធាត់​និង​ខូចសុខភាព​ដែរ ដូច្នេះ ចូរ​កុំ​ចាញ់បោក​ពាណិជ្ជកម្ម​ខ្លាំងពេក​អី​។​

​របស់​ញ៉ាំ​នៅ​តុ​ធ្វើការ​
​ពិតណាស់ ជាពិសេស ចំពោះ​ស្រីៗ គឺថា ញ៉ាំ​មិន​ឈប់​នោះ​ទេ រាប់​ចាប់តាំងពី​ម្ជូរ រហូត​ដល់​នំ ទឹកក្រូច ឬ​ទឹក​ផ្លែឈើ​។ របស់​ទាំងនេះ​ងាយ​នឹង​ធ្វើឲ្យ​អ្នក​ធាត់ ហើយ​ដុះ​ក្បាលពោះ​ខ្លាំងណាស់​។

​មិន​គិត ហើយ​ចង់​តែ​ពី​ញ៉ាំ​
​ការ​មិន​គិត​អំពី​តុល្យភាព​រាងកាយ និង​ចំណីអាហារ គឺជា​ទម្លាប់​ដ៏​អាក្រក់​មួយទៀត ដែល​ធ្វើឲ្យ​អ្នក​ធាត់​។ ចូរ​ផ្តោតទៅលើ​ចំណីអាហារ ដែល​ផ្តល់​នូវ​សុខភាព ដូចជា បន្លែ និង​ផ្លែឈើ​ស្រស់ ជាជាង​នំ ទឹកក្រូច ភីហ្សា ឬ​ហ​ត​ដក​។​

​មិន​យកចិត្តទុកដាក់ ទៅ​លើ​ការ​ញ៉ាំ​
​អ្នក​មិន​បាន​ផ្តោត​សំខាន់ ទៅ​លើ​ការ​ញ៉ាំ​របស់​អ្នក​ឡើយ គឺ​អ្នក​គ្រាន់​តែ​គិតថា ដល់​ពេល​ញ៉ាំ ឬ​ចង់​ញ៉ាំ​ប៉ុណ្ណោះ​។ ការ​ញ៉ាំ​គ្មាន​គោលដៅ ឬ​គ្មាន​កាលវិភាគ​ច្បាស់លាស់ ការ​ញ៉ាំ​នៅមុខ​ទូរទស្សន៍ ការ​ញ៉ាំ​ពេល​ពិបាកចិត្ត ឬ​សប្បាយចិត្ត នឹង​ជំរុញ​ឲ្យ​អ្នក ញ៉ាំ​កាន់តែច្រើន​លើស​កំណត់ ហើយ​លទ្ធផល​ចុងក្រោយ គឺ​ធាត់ ធា​ត់ ធា​ត់​។

​ភ្លេច​គិត ថា​អ្វី​ទៅ ជា​អាហារ​ពិតប្រាកដ​
​អ្នក​ដូចជា​ចង់​ញ៉ាំ​ភីហ្សា ប៉ុន្តែ ផ្លែ​ប៉ោម ឬ​ផ្លែក្រូច ប្រហែល​ជា​ជម្រើស​ល្អ​ជាង​។ ភីហ្សា ឬ​សាំង​វិច អាច​ធ្វើឲ្យ​អ្នកកាន់តែ​ធាត់ តែ​ផ្លែ​ឈើ នឹង​ធ្វើឲ្យ​ស្រកទ​ម្ងន់​។ ដូច្នេះ ចូរ​ផ្តោត​សំខាន់​ទៅលើ របប​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។