​បន្ទប់​ធ្វើការ​គួរតែរៀបចំ​ដូចម្តេច​?

​បន្ទប់​ធ្វើការ​គួរតែរៀបចំ​ដូចម្តេច​?

​ចំពោះ​អ្នក​ដែល​តែងតែ​ធ្វើការ​នៅផ្ទះ ឬ​សិក្សា​នៅផ្ទះ​តែងតែ​មាន​បន្ទប់រៀន ឬ​ធ្វើការ​ផ្ទាល់​ខ្លួន​ជានិច្ច ហើយ​មាន​អ្នក​ខ្លះ​នៅ​ពេល​ដែល​អង្គុយ​ខុស​កន្លែង​គឺ​គ្មាន​ខួរក្បាល​ជ្រះ​ស្រលះ​ក្នុងការ​ធ្វើ​ការងារ​ឡើយ ទាំងនេះ​គឺ​មកពី​អ្នក​រៀបចំ​បន្ទប់​នេះ​មិនបាន​ល្អ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការងារ​របស់​អ្នក​។​

​ដំបូង អ្នក​ត្រូវ​តែ​ដាក់​កៅអី​របស់​អ្នក​នៅ​ពីមុខ​ជញ្ជាំង មានន័យ​ថា​នៅ​ពីក្រោយ​គឺ​ជញ្ជាំង ប្រសិន​ជា​នៅ​ពីក្រោយ​ជា​លំហ​ដ៏​ធំ ឬ​ទ្វារ និង​បង្អួច នោះ​អ្នក​មិន​ងាយ​ជោគជ័យ​ក្នុង​មុខរបរ និង​ការងារ​របស់​អ្នក​ឡើយ ហើយ​នៅ​មុខ​តុ​អ្នក ត្រូវតែ​ទុក​ចន្លោះ​ឱ្យ​ធំ ដោយ​មិន​ត្រូវ​នៅជាប់​នឹង​ជញ្ជាំង​ឡើយ ជាងនេះទៅទៀត អ្នក​មិន​ត្រូវ​ដាក់​តុ​ធ្វើការ​នៅ​ចំ​កណ្តាល​បន្ទប់​ឡើយ ព្រោះ​វា​មានន័យ​ថា​នៅ​ជុំវិញ​អ្នក​គឺ​គ្មាន​នរណា​អាច​ជួយ​អ្នក​បាន​ឡើយ​នៅពេល​ដែល​អ្នកមាន​ឧបសគ្គ​ក្នុង​ការរកស៊ី​។​

នៅ​លើ​តុ​របស់​អ្នក​មិន​ត្រូវ​ដាក់​របស់​ច្រើន​ឡើយ ហើយ​នៅ​ខាងឆ្វេង​អ្នក​អាចដាក់​ផើងផ្កា​តូច​មួយ ប្រដាប់​ដាក់​ប៊ិច និង​របស់​ដែល​នាំ​សំណាង​ឱ្យ​អ្នក ហើយ​នៅ​ខាងស្តាំ អ្នក​គួរតែ​កុំ​ដាក់​របស់​ច្រើនពេក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។