ឈឺពោះ​លេងៗ ឬ​ឈឺពោះ​សម្រាល​?

ឈឺពោះ​លេងៗ ឬ​ឈឺពោះ​សម្រាល​?

​ពេលខ្លះ វា​ពិបាក​ណាស់ ក្នុងការ​ប្រាប់ថា អ្នក​ឈឺពោះ​លេងៗ ឬ​ឈឺពោះ​មែនទែន នៅ​ដំណាក់កាល​ភ្លាមៗ នៃ​ការ​ឈឺពោះ​សម្រាល​។ ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​អាច​ជួយ​ឲ្យ​អ្នក​យល់ដឹង អំពី​រឿង​នេះ​បាន ៖

•​    ​ការ​ឈឺពោះ​សម្រាល​លេងៗ មិន​អាច​ព្យាករណ៍​ទុក​មុន​បានទេ​។ វា​អាច​កើតឡើង ក្នុង​ចន្លោះពេល​មួយ ដែល​មិន​ទៀងទាត់ និង​រយៈពេល​យូរ ឬ​ខ្លាំងក្លា​។ ការ​ឈឺពោះ​សម្រាល​មែនទែន កើតឡើង​មិន​ទៀងទាត់ ក្នុង​ពេល​ដំបូង តែ​រយៈពេល​យូរៗ​ទៅ វា​នឹង​ចាប់ផ្តើម​ទៀងទាត់ ហើយ​ការ​កន្ត្រាក់​កាន់តែខ្លាំង និង​យូរៗ​ដែរ​។​

•​    ​ចំពោះ​ការ​ឈឺពោះ​សម្រាល​លេងៗ​នេះដែរ ការឈឺចាប់​ទំនងជា​កើតឡើង នៅ​ចំ​កណ្តាល​ពោះ​ផ្នែក​ខាងក្រោម​។ ចំណែកឯ​ការ​ឈឺពោះ​សម្រាល​មែនទែន ប្រហែល​ជា​ចាប់ផ្តើម​នៅ​ចង្កេះ ហើយ​ស្រោប​ជុំវិញ​ពោះ​តែម្តង​។

•​    ​ការ​កន្ត្រាក់​ស្បូន​ឈឺពោះ​សម្រាល​លេងៗ ប្រហែល​ជា​ធូរស្រាល​ទៅ​វិញ​ដោយ​ខ្លួនឯង ឬ​នៅ​ពេល​អ្នក​ចាប់ផ្តើម ឬ​បញ្ឈប់​សកម្មភាព ឬ​ផ្លែ​ប្តូរ​ឥរិយាបថ​។ ការ​កន្ត្រាក់​ស្បូន​ឈឺពោះ​សម្រាល​មែនទែន​នឹង​កើតឡើង​ជាប់​រហូត ហើយ​ដំណើរការ​របស់​វា នឹង​បន្ត​ទៅមុខ​ទៀត ទោះបីជា​អ្នក​ធ្វើ​អី្វ​ក៏ដោយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។