ក្រសួងការពារជាតិ ហ្វឹកហ្វឺនយោធា ជាង១ម៉ឺននាក់ នៅឆ្នាំ២០១៥

ភ្នំពេញ៖ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ បានបើកវគ្គបណ្តុះបណ្តាល ដល់មន្រ្តី យោធា នៅតាមបណ្ដាសាលានានា នៅទូទាំងប្រទេស បានចំនួន១០.២៤៥ នាក់។

លោកឧត្តមសេនីយ៍ ទោ អ៊ុ វន្នី នាយករងទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការ បានអានរបាយការណ៍ បូកសរុបការងារ ប្រចាំឆ្នាំ ក្នុងសិក្ខាសាលាងារការហ្វឹកហ្វឺន ប្រចាំឆ្នាំ២០១៥ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ថា ក្រសួងការពារជាតិ  បានដំណើការជាប់ជាប្រចាំ ក្នុងការងារហ្វឹកហ្វឺនទាំងក្នុងសាលាវិទ្យាស្ថាន នឹងហ្វឹកហ្វឺនតាមបណ្ដាអង្គភាព សំដៅ កសាងពង្រឹងសមត្ថភាពដើម្បីកសាងធនធានមនុស្ស ឈានទៅកសាងយុទ្ធសាស្រ្តការពារជាតិ ឲ្យកាន់តែរឹងមាំ ថែមទៀត។

របាយការណ៍បន្តថា ជាក់ស្ដែងក្នុងឆ្នាំ ២០១៥ នេះ នៅតាមបណ្ដាសាលា បានហ្វឹកហ្វឺនយោធាចំនួន ១០.២៤៥ នាក់ស្មើនឹង ១០១វគ្គ ក្នុងនោះរួមមាន ហ្វឹកហ្វឺន បណ្ដុះបណ្ដាបំប៉នតាមបណ្ដាសាលាចំនួន ៩១០៤ នាក់ស្មើនឹង ៨៥ វគ្គ, ហ្វឹកហ្វឺនចំពោះដឹងទូទៅភាសាព័ត៌មានវិទ្យាចំនួន ១១៨១នាក់ស្មើនឹង ១៦វគ្គ , ហ្វឹកហ្វឺនតាមបណ្ដា កងអង្គភាព បានចំនួន៣១១៣៤នាក់ស្មើ នឹង២២៥ វគ្គក្នុងនោះ ហ្វឹកហ្វឺននៅនឹងកន្លែងចំនួន៦៩៦៦នាក់ ស្មើនឹង ១០០៩លើក ហ្វឹកហ្វឺនក្រៅប្រព័ន្ធចំនួន ៣២១៩៧ នាក់ស្មើនឹង១៩៦លើក និង ហ្វឹកហ្វឺនក្រៅប្រទេសបាន ចំនួន១០១៨នាក់៕

ក្រសួងការពារជាតិ ហ្វឹកហ្វឺនយោធា ជាង១ម៉ឺននាក់ នៅឆ្នាំ២០១៥

ក្រសួងការពារជាតិ ហ្វឹកហ្វឺនយោធា ជាង១ម៉ឺននាក់ នៅឆ្នាំ២០១៥