ចុម! នៅលើគេហទំព័រ Amazon និង eBay ឥឡូវនេះ មានលក់ ដុំលាមកគោទៀត?

បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត ជាច្រើន មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង បន្ទាប់ពីបានឃើញ នៅលើគេហទំព័រ Amazon និង eBay មានដាក់លក់ ដុំលាមកគោ។

ចុម! នៅលើគេហទំព័រ Amazon និង eBay ឥឡូវនេះ មានលក់ ដុំលាមកគោទៀត?

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ដុំលាមកគោ ដែលត្រូវបានដាក់លក់ ទាំងនោះ ត្រូវបានលាយ ជាមួយនឹង ស្មៅស្ងួត ហើយធ្វើឡើង ដោយស្រ្តី នៅតាមជនបទ ដើម្បីទុកបង្កាត់ភ្លើង។ វាត្រូវបានគេដាក់លក់ ជាយូរណាស់ មកហើយ នៅតាមដងផ្លូវ ក្នុងស្រុក-ភូមិ ក្នុងប្រទេសឥណ្ឌា។

ជាមួយគ្នានេះដែរ ឥឡូវនេះ អ្នកក៏អាចរកទិញបាន នៅលើគេហទំព័រ លក់ផលិតផល តាមបណ្តាញអនឡាញ ដ៏ល្បី គឺ Amazon និង eBay ផងដែរ ដោយមានអ្នកលក់ខ្លះ បានដាក់លក់ បញ្ចុះតម្លៃ ទៅលើដុំលាមកគោ ដែលមានទំហំធំ ទៀតផង។

ចុម! នៅលើគេហទំព័រ Amazon និង eBay ឥឡូវនេះ មានលក់ ដុំលាមកគោទៀត?
ដុំលាមកគោ ត្រូវបានដាក់លក់ នៅលើគេហទំព័រ eBay

ចុម! នៅលើគេហទំព័រ Amazon និង eBay ឥឡូវនេះ មានលក់ ដុំលាមកគោទៀត?
ដុំលាមកគោ ត្រូវបានដាក់លក់ នៅលើគេហទំព័រ Amazon

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសឥណ្ឌា អ្នកកាន់សាសនាហិណ្ឌូ បានគោរពថ្វាយបង្គំ សត្វគោ ដូចជា វត្ថុសាកសិទ្ធិ ខណៈលាមកគោ ត្រូវបានគេប្រើប្រាស់ អស់រយៈកាល ជាច្រើនសតវត្ស មកហើយ ដើម្បីទុកបង្កាត់ភ្លើង ចម្អិនអាហារ ឬទុកសម្រាប់ ធ្វើពិធីសាសនាហិណ្ឌូ ផ្សេងៗ។

យ៉ាងណាមិញ ដុំលាមកគោ ដែលត្រូវបាន គេដាក់លក់ ទាំងនោះ មានតម្លៃខុសៗគ្នា ទៅតាមទំហំ និងចំនួន របស់ពួកវា៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • ចុម! នៅលើគេហទំព័រ Amazon និង eBay ឥឡូវនេះ មានលក់ ដុំលាមកគោទៀត?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2015/12/29  Category:ប្លែកៗ