រថយន្ត​បែន​ដឹក​ថ្ម​បុក​ម៉ូតូ​និង​រថយន្ត​ពី​វី​ហ្គោ​រ​បន្ត​គ្នា ស្លាប់​ម្តាយកូន​របួសធ្ងន់

កំពង់ស្ពឺ: ស្ត្រី​ចំណាស់​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​និង​កូនស្រី​បានរងរបួស​ធ្ងន់​ក្នង​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​បែន​ដឹក​ថ្ម​បើក​លឿនជុល​បុក​ម៉ូតូ និង​រថយន្ត​មួយគ្រឿង​ទៀត​ពីក្រោយ​ពេញ​មួយ​ទំហឹង ។​

​ហេតុការណ៍​ថ្នាក់​ដោយ​រថយន្ត​បែន​បុក​បន្តកន្ទុយ​គ្នា​នេះ កើតមានឡើង​កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិត​លើផ្លូវ​ជាតិ​លេខ ៤ គីឡូម៉ែត្រ​លេខ ៣២-៣៣ត្រង់ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

​ប៉ូលិស​បាន​ប្រាប់ថា រថយន្ត​បង្ករ ម៉ាក​នីសា​ន់​ចំណុះ​៥​តោន​បែន​ដឹក​ថ្ម ពណ៌​ខៀវ ពាក់ស្លាក​លេខ ភ្នំពេញ 3A.5964 អ្នកបើកបរ​ឈ្មោះ​វៃ សុខ​ណា ភេទ​ប្រុស អាយុ ៣0​ឆ្នាំរស់នៅ​ភូមិ​គោក​រកា សង្កាត់​គោក រកា ខ័​ណ្ឌ​ព្រែក​ព្នៅ  ធ្វើដំណើរ​មកពី​ទិស​ខាងលិចទៅ​កើត មកដល់​ចំណុច​ខាង លើ​បាន​បុក​ម៉ូតូ​ពីក្រោយ ១​គ្រឿង ម៉ាក​ហុងដាសេ​១២៥ ស៊េរី​ឆ្នាំ​២០១៤​ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1CK.8781 បើកបរដោយ​ឈ្មោះ​ផៃ ថេត ភេទ​ស្រី អាយុ​២៣​ឆ្នាំ​របួសធ្ងន់ មាន​ទីលំនៅ​ភូមិថ្មសំលៀង ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឌុប​ម្តាយ​ឈ្មោះ​សង់ ធីភេទ​ស្រី អាយុ​៥៣​ឆ្នាំ​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​កា​នើ​មន្ទីរពេទ្យ​ដើម្បីជួយសង្គ្រោះ ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា ។

​ប្រភព​បន្តថា​បន្ទាប់ពី​បុក​ម៉ូតូ​ជនរងគ្រោះ​រថយន្ត​នីសា​ន់​បាន​ជ្រុល​ទៅបុក​រថយន្ត​វី​ហ្គោពណ៌​ស្ករ​១​គ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q.0616 បើ​បរ​ដោយ​ឈ្មោះ​​បី ណុ​ក ភេទ​ប្រុស អាយុ ៥0​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ថ្នល់ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺកំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា​ដែរនោះ ។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​សំរោង​ទង​បានធ្វើការ​វាស់វែងយក​វត្ថុតាង និង​យក​រថយន្ត​២​គ្រឿង និង​ម៉ូតូ មក​រក្សាទុក​នៅ​អធិការដ្ឋាននគរបាល​ស្រុក សំ​រោងទង​ដើម្បី​ដោះស្រាយ​គ្នា​៕

រថយន្ត​បែន​ដឹក​ថ្ម​បុក​ម៉ូតូ​និង​រថយន្ត​ពី​វី​ហ្គោ​រ​បន្ត​គ្នា ស្លាប់​ម្តាយកូន​របួសធ្ងន់

រថយន្ត​បែន​ដឹក​ថ្ម​បុក​ម៉ូតូ​និង​រថយន្ត​ពី​វី​ហ្គោ​រ​បន្ត​គ្នា ស្លាប់​ម្តាយកូន​របួសធ្ងន់

រថយន្ត​បែន​ដឹក​ថ្ម​បុក​ម៉ូតូ​និង​រថយន្ត​ពី​វី​ហ្គោ​រ​បន្ត​គ្នា ស្លាប់​ម្តាយកូន​របួសធ្ងន់