មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ស្នើអោយ​អាជ្ញាធ​ខេត្តតាកែវ លប់បំបាត់​ការិយាធិបតេយ្យ នៅតាម​ក្រុង​ស្រុក​

តាកែវ: នៅក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ខេត្តតាកែវ លោក ឈឹ​ត សុខុន អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ជំរុញ​អោយ​អាជ្ញាធរ ខេត្តតាកែវ ត្រូវធ្វើ​យ៉ាងណា លប់បំបាត់​ការិយាធិបតេយ្យ នៅ​គ្រប់​ក្រុង​ស្រុក ដើម្បី​ធ្វើយ៉ាងណា កុំអោយ​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ដែល​មករក​សេវា​ពី​អាជ្ញាធរ​។​

​លោក ឈឹ​ត សុខុន បាន​មានប្រសាសន៍​បន្តទៀតថា ដើម្បី​លុបបំបាត់​ការិយាល័យ​ធិបតេយ្យ​បាន អាជ្ញាធរ​ត្រូវតែ​ដាក់​តម្លៃ​សេវា​នៅលើ​តារាង​តាម​ក្រុង ស្រុក អោយ​ប្រជាពលរដ្ឋ​បានដឹង និង​បានឃើញ ហើយក៏​ដើម្បី​លុប​មន្ទិលសង្ស័យ ឬ​ការចោទប្រកាន់ថា អាជ្ញាធរ​យក​តម្លៃ​សេវា​ផ្សេងៗ លើសពី​ច្បាប់​កំណត់​ឬ​ការចោទប្រកាន់ថា អាជ្ញាធរ បាន​ប្រព្រឹត្ត​អំពើពុករលួយ ជាដើម​។

​នៅក្នុង​ឱកាស​នោះ ផងដែរ លោក​អនុរដ្ឋលេខាធិការ ក៏បាន​ធ្វើការ​លើកទឹកចិត្ត អោយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ប្រឹងប្រែង​បំរើសេវា​សាធារណៈ ជូន​ប្រជាពលរដ្ឋ អោយបាន​ល្អប្រសើរ ដូចជា ការធ្វើ​សៀវភៅ​អាត្រា​នុ​កូ​ល​ដ្ឋា​ន ការធ្វើ​អត្តសញ្ញាណប័ណ្ណ ជាពិសេស​ត្រូវ​ស្វែងយល់​ពី​ការ​ថ្នាំងថ្នាក់​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន និង​ត្រូវ​ស្វែងរក​ដំណោះស្រាយ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​អារម្មណ៍មិនល្អ​ចំពោះ​អាជ្ញាធរ​៕

មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ស្នើអោយ​អាជ្ញាធ​ខេត្តតាកែវ លប់បំបាត់​ការិយាធិបតេយ្យ នៅតាម​ក្រុង​ស្រុក​
មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ស្នើអោយ​អាជ្ញាធ​ខេត្តតាកែវ លប់បំបាត់​ការិយាធិបតេយ្យ នៅតាម​ក្រុង​ស្រុក​