ស្ត្រី​ម្នាក់​ខ្យល់គរ ដេកស្លាប់​ក្នុង​បឹង​ត្រកួន គ្មាន​អ្នកណា​ដឹង​

ភ្នំពេញ: ស្ត្រី​វ័យ​៦៦​ឆ្នាំ​ម្នាក់ ត្រូវបាន​អ្នកភូមិ និង​ក្រុមគ្រួសារ ប្រទះឃើញ​ដេកស្លាប់ ក្នុង​បឹងត្រកួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​​ប្រមាណ​០៤​និង​៣០​នាទី ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​នៅ​ភូម​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោមខណ្ឌមានជ័យ ។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ ប្រាក់​ងៀ​ម  អាយ​៦៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រែក​តា​ពៅ សង្កាត់ ដើមមៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​នេះ​កូន​របស់​ស្ត្រី​រងគ្រោះ និង​ប្អូនៗបានទទួល​ដំណឹង​ពី អ្នករត់ម៉ូតូឌុប​ម្នាក់ មក​ប្រាប់ថា នៅ​បឹង​ត្រកួន​ដែល​ស្ត្រីរងគ្រោះ​(​ម្តាយ​)​ឧស្សាហ៍​ទៅ​បេះ ត្រកួន​នោះ មិនបាន​ឃើញ​គាត់​នោះទេ តែ​គេឃើញតែ​ភ្លើង​ពិល​នៅក្នុង​ទឹក​។​

​ក្រោយពី​ទទួល​ព័ត៌មាន​នោះ​ភ្លាម​កូនៗ​ស្ត្រី​រងគ្រោះ​ក៏​នាំគ្នា​ទៅ​កន្លែង​បឹង​ត្រ​គួ​នស្រាប់តែ​ឃើញ​ម្តាយ ដេកស្លាប់ នៅលើ​ត្រ​គួ​ន​ក្នុង​បឹង ហើយ​កូនៗ​ស្ត្រី​រងគ្រោះក៏បាន​នាំគ្នា​លើក​ម្តាយ​យកមក​ដាក់​ក្នុង​វត្ត បុ​ទុំ​សា​រគ ហៅ​វត្ត​ក្រ​ប៉ៅ​។​

​បើតាម​ការ​រ​បញ្ជាក់រ​បស់​កូន​ស្ត្រី​រងគ្រោះ​ថា ជា​ទំលាប់​ម្តាយ​ខ្លួន​ចេញពីផ្ទះ​ទៅ​បេះ ត្រ​គួន នៅ​បឹង​ត្រកួន​ជាប្រចាំ  នៅវេលា​ម៉ោង​៥ ល្ងាច ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​។​ប៉ុន្តែពួកគាត់​មិន​ចាប់អារម្មណ៍ ទើបតែ​នៅពេល​កើតហេតុ​មាន​គេ​ទៅប្រាប់ ទើប​ដឹងថាម្ដាយ​បាន​ស្លាប់​បាត់ទៅហើយ​។

​ក្រោយពី​កើតហេតុ​ភ្លាម​កម្លាំង​សមត្ថកិច្ច មូលដ្ឋាន​និង​ជំនាញ​បានមក​អន្តរាគមន៍ និងពិនិត្យ​លើ​ខ្លួន​សាកសព ដោយ​គ្មាន​ឃើញ​អ្វី​ប្លែក​នៅលើ​ខ្លួន នោះទេ​ហើយ​បាន​សន្និដ្ឋានថា​ជនរងគ្រោះ​ស្លាប់ មូលហេតុ​ដោយសារ​ជម្ងឺ​ខ្យល់គ​៕

ស្ត្រី​ម្នាក់​ខ្យល់គរ ដេកស្លាប់​ក្នុង​បឹង​ត្រកួន គ្មាន​អ្នកណា​ដឹង​