នាយក​សាលា​ម្នាក់​ជិះម៉ូតូ​ដួល​ម្នាក់​ឯងស្លាប់​

ខេត្តកោះកុង ៖ កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ​សេរីការ ក្នុង​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង បន្ទាប់​ពី​បុរស​ម្នាក់​ជិះ​ម៉ូ​តូ​តែ​ម្នាក់ឯង​ដួល​ផ្កាប់មុខ​លើ​ថ្នល់​ស្លាប់ ។

ប្រភព​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ល្បាត​ការពារ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ពេល​ទៅ​ដល់​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​ម៉ូតូ​ស៊ី​ញ៉ូ​ភ្លើង​ភ្លែត​ៗ ហើយ​ពេល​ចូល​ទៅ​ដល់​ក៏​ប្រទះ​ឃើញ​មនុស្ស​ដេក​ផ្កាប់មុខ​ស្តូកស្តឹង ។ ខណៈនោះ កម្លាំង​ល្បាត​ក៏​បាន​រាយការណ៍​ជូន​ទៅ​លោកស្នងការ​ខេត្ត​។

ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​កាយ ភឿន អាយុ​៥០​ឆ្នាំ ជា​នាយក​សាលា​បឋម​សិក្សា​ភូមិ​បឹង​កា​យ៉ាប ។