​បំផ្ទុះ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា​សម្លាប់​មនុស្ស​ជាង​៧០​នាក់ និង​ជាង​១០០​នាក់​រងរបួស

​នី​ហ្សេ​រី​យ៉ា​៖​មនុស្ស​ជាង​៧០​នាក់​បាន​ស្លាប់ និង​ជាង​១០០​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ព្រឹត្តិការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​កើតឡើង​នៅ​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ 

​    ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ដែល​ចេញផ្សាយ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នេះ ដោយ​ដកស្រង់ ពី​ប្រភព​ខាងលើ​បន្ដទៀតថា មនុស្ស​រាប់សិប​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​វិហារ​អ៊ីស្លាម ជាយក្រុង​មេ​ដ​ឌូ​ហ្គូ​រី និង​បាន​បង្ក​ឲ្យ​មានការ​ជ្រួលច្របល់​ដល់​រដ្ឋធានី​ភាគ​ខាងជើង​ប្រទេស​នេះ​ថែមទៀត​។ 

​    ​គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ​បានកើត​ឡើង ក្រោយ​យោធា​រដ្ឋាភិបាល វាយប្រហារ​ទៅលើ ក្រុម​ឧទ្ទាម​បំបែក​ខ្លួន បូ​កូ ហា​រ៉ា​ម​នៅ​តំបន់​ភាគ​ខាងលិច​ទីក្រុង​មេ​ដ​ឌូ​ហ្គូ​រី ក្នុង​រដ្ឋ Borno ដែលជា មូលដ្ឋាន​បង្កើត​ក្រុម​ឧទ្ទាម​រដ្ឋ​អ៊ីស្លាម ក្នុងប្រទេស​នៅ តំបន់ អាហ្វ្រិក​មួយ​នេះ​៕