ចូរប្រយ័ត្ន! ឈាមរដូវ​អាច​ប្រាប់ពី​បញ្ហា​សុខភាព​របស់អ្នក

ពណ៌របស់​ឈាមរដូវមិនត្រឹម​តែ​​អាចបញ្ជាក់ពីការ​មានផ្ទៃពោះប៉ុណ្ណោះទេ វា​ថែមទាំង​អាចចផ្ដល់​សញ្ញា​ព្រមាន​នៃជំងឺធ្ងន់ធ្ងរ​មួយចំនួន​នៅក្នុង​រាងកាយ​របស់យើងទៀត​ផង។ អាស្រ័យ​ហេតុ​នេះ អ្នកគួរតែ​មានការ​យកចិត្តទុក​ដាក់ទៅលើ​​បញ្ហាមួយ​ចំនួន​ដូចខាង​ក្រោមនេះ៖
 
ចូរប្រយ័ត្ន! ឈាមរដូវ​អាច​ប្រាប់ពី​បញ្ហា​សុខភាព​របស់អ្នក
អំឡុងពេល​មករដូវឈាមពណ៌ផ្កាឈូក
នេះគឺជារឿង​ធម្មតាទេ បើ​អ្នកកំពុងប្រើ​ថ្នាំពន្យាកំណើត ប៉ុន្តែប្រសិនបើឈាម​រដូវ​មានពណ៌ផ្កាឈូក​ដោយអ្នកមិនបានប្រើថ្នាំពន្យាកំណើត​ទេ នោះ​បង្ហាញ​ថាអ្នកអាច​ទទួល​រង​ពីការខ្វះ​អរម៉ូន​ ដែលអាច​ធ្វើឲ្យ​មានផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់សុខភាព​របស់​អ្នក។ ដូច្នេះ អ្នកគួរតែ​ទៅពិភាក្សាជាវេជ្ជបណ្ឌិត​ទើបជាការ​ប្រសើរ។
ចុក​រមួល​ក្នុងពោះ និងវដ្ដក្នុង​រយៈ​ពេលយូរ
ប្រសិនបើរឿងនេះ​កើតឡើងលើ​អ្នក អ្នកត្រូវ​ទៅជួបជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​រោគស្ត្រី​ភ្លាមៗ ដើម្បីធ្វើការត្រួតពិនិត្យ និងពិភាក្សា​ពីបញ្ហានេះ។ ចំពោះ​ស្រ្តីមួយចំនួន​ជឿថា នេះ​គ្រាន់តែ​ជារឿងធម្មតា​នោះទេ ក៏ប៉ុន្តែ​ការពិតវាអាចបង្ក​ជាបញ្ហាធ្ងន់ធ្ងរ​ប្រសិនបើ​អ្នក​មិនខ្វល់ពីវា។
អាចនឹង​មានផ្ទៃពោះ
ប្រសិនបើ​រដូវរបស់អ្នក​មកយឺត ឬអវត្តមាន នេះអាច​ជាសញ្ញាបញ្ជាក់​ពីការ​មានផ្ទៃពោះ ទោះជាយ៉ាងណា​ប្រសិន​បើការធ្វើតេស្ត គឺលទ្ធផល​ចេញមក​អវិជ្ជមាន​វិញ អ្នក​ត្រូវទៅ​ពិគ្រោះ​ជាមួយវេជ្ជបណ្ឌិត​។ នេះអាចបញ្ជាក់​ពីជំងឺរាងកាយ​មួយចំនួន​ដូចជា៖ ភាពធ្ងន់ធ្ងរនៃជំងឺរុំារ៉ៃ ឬជំងឺទឹកនោម​ផ្អែម។
ការមករដូវ​ដោយមិន​ដឹងខ្លួន និង​ឈាមរាវៗ
ប្រសិនបើ​វដ្ដរដូវរបស់​អ្នក មានសភាព​ជាធម្មតាវា​ពិតជាល្អប្រសើរ​ខ្លាំងណាស់ ប៉ុន្តែប្រសិនបើ​អ្នក​មានការហូរឈាម​នៅចន្លោះក្នុង​អំឡុងពេល​វដ្ដរដូវ នេះអាច​បញ្ជាក់ឲ្យ​ឃើញ​ពីមូលហេតុ​ធ្ងន់ធ្ងរ​ខ្លាំងណាស់​សម្រាប់សុខភាព​របស់អ្នក។ តែវា​នឹងក្លាយ​ជារឿង​ធម្មតា ប្រសិនបើអ្នកបា​នប្រើថ្នាំគ្រាប់​ពន្យាកំណើត បើមិន​ដូច្នេះទេ វាអាច​បង្ហាញ​ពីកម្រិត​ខ្ពស់​នៃអរម៉ូន Estrogen ក្នុងរាងកាយ ឬជាសញ្ញា​ដំបូង​នៃជំងឺមហារីក។
ជាចុង​ក្រោយ ប្រសិនបើអ្នក​ធ្លាប់​មានបញ្ហា​បែបនេះ អ្នកគួរតែ​ទៅពិគ្រោះព្រឹក្សា​យោបល់​ជាមួយវេជ្ជបណ្ឌិត ឬអ្នកជំនាញ​ភ្លាម។ ទោះជាយ៉ាង​ណា ប្រសិនបើ​ឈាម​រដូវជា​ពណ៌​ក្រហម នេះបាន​បញ្ជាក់ថា អ្វីគ្រប់យ៉ាង​នឹងល្អប្រសើរ។ នេះគឺជាការ​ចង្អុលបង្ហាញ​មួយនៃស្បូន​មានសុខភាពល្អ និងការ​ទទួលទាន​របបអាហារ​បានល្អ​ត្រឹមត្រូវ។ ការ​មកឈាម​រដូវធ្វើ​ឲ្យស្រទាប់​ក្នុងស្បូន និងពណ៌​ឈាមភ្លឺស្រស់ គឺវាជា​ការដ៏ល្អប្រសើរបំផុត​សម្រាប់​អ្នក។
ដោយ៖ Brugn
ប្រភព៖ healthytipsworld

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ចូរប្រយ័ត្ន! ឈាមរដូវ​អាច​ប្រាប់ពី​បញ្ហា​សុខភាព​របស់អ្នក