Robben រីករាយ​ដែល​ឆ្នាំ២០១៥ ជិត​ផុត​ក្នុង​ពេល​ឆាប់ៗ


Robben រីករាយ​ដែល​ឆ្នាំ២០១៥ ជិត​ផុត​ក្នុង​ពេល​ឆាប់ៗ

ខ្សែបម្រើ​ប្រយុទ្ធ​ល្បឿន​លឿន Arjen Robben បាន​បង្ហាញ​ពី​ភាព​រីករាយ​ដោយសារ​តែឆ្នាំ២០១៥​ ជិត​ផុត​នាប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។

 

មូលហេតុ​នៃ​ភាព​រីករាយ​របស់​កីឡាករ​ក្រុម​ Bayern Munich គឺ​ដោយ​សារ​រូប​គេ​ជួប​រឿងរ៉ាវ​មិន​ល្អ​ជា​ច្រើន​នៅ​ក្នុង​ឆ្នាំ​នេះ ព្រោះ​តែ​រង​របួស​រ៉ាំរ៉ៃ ខកខាន​ក្នុង​ការ​លេង​ឲ្យក្រុម​ជើង​ឯក​អាល្លឺម៉ង់ ​ជា​ច្រើន​សប្តាហ៍។

 

Robben រីករាយ​ដែល​ឆ្នាំ២០១៥ ជិត​ផុត​ក្នុង​ពេល​ឆាប់ៗ

 

កីឡាករ​វ័យ​៣១ឆ្នាំ​បាន​ប្រាប់​ថា៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដោយសារ​តែ​ឆ្នាំ​២០១៥ ជិត​ដល់​ទី​បញ្ចប់។ ២០១៥ ជា​ឆ្នាំ ដែលស៊យ​បំផុត​សម្រាប់​ខ្ញុំ​ដោយសារ​តែ​បញ្ហា​របួស ហើយ​មក​ទល់​នឹង​ពេល​នេះ ខ្ញុំ​មិន​ទាន់​មាន​អារម្មណ៍​ល្អឡើងវិញ​នៅ​ឡើយ។ សង្ឃឹម​ថា​រឿងរ៉ាវ​មិន​ល្អ​​នឹង​រលាយ​អស់ ហើយ​ខ្ញុំ​អាច​ត្រលប់​ទៅ​ហ្វឹកហាត់បាន​វិញ ក្រោយ​វិស្សមកាល​រដូវ​រងារ​នេះ”។

 

ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ពី​ការ​ចាកចេញ​របស់ លោក Pep Guardiola ដែល​ជា​គ្រូ​បង្វឹក​របស់​ខ្លួន Robben បាន​បង្ហាញ​សេចក្ដី​ខក​ចិត្ត តែ​បដិសេធ​មិន​និយាយ​អ្វី​ពី​គ្រូ​បង្វឹក​ថ្មី ដោយសារ​តែ​គេ​គិត​ថា Bayern Munich នៅ​មាន​ពានរង្វាន់​ច្រើន​ទៀត​ដែល​ត្រូវ​ឈ្នះ​ជាមួយPep៕

 

ចុចអាន៖ Pep នឹង​ចាកចេញ​​ពី Bayern ជំនួស​វិញ​ដោយ Ancelotti

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english