ទំពាំងបាយជូរ​ក្រៀម​ផ្តល់​ផល​ល្អ​សម្រាប់​សុខភាព​

​បើសិនជា​អ្នក​មិន​ចង់​ធាត់​ដោយសារ​ស្ករ​សូកូឡា អ្នក​អាច​សាកល្បង​ផ្លាស់​មក​បរិភោគ​ទំពាំងបាយជូរ​ក្រៀម​ពេលទំនេរ​វិញ​ប្រសើរ​ជាង ។ ព្រោះថា​ទំពាំងបាយជូរ​ក្រៀម​ក្រៅពី​មាន​សារជាតិ​ស្ករ​តិច ហើយ​វា​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​រាប់មិនអស់​ថែមទៀត ។ ខាងក្រោម​នេះ​ជា​ផលប្រយោជន៍​របស់​ផ្លែ​ទំពាំងបាយជូរ​ក្រៀម​ដែល​អ្នក​អាចធ្វើ​ការ​ឈ្វេង​យល់បាន ៖

១-​ទំពាំងបាយជូរ​ក្រៀម​ជា​ថ្នាំ​សម្លាប់​បាក់តេរី​ដែល​ពេល​បរិភោគ​ហើយ​ស្មើនឹង​យើង​បាន​លេបថ្នាំ​សម្លាប់​មេរោគ​នៅក្នុង​ពោះវៀន ។​
២-​សម្បូរ​ទៅដោយ​សារជាតិ​សាល់​ហ្វើ​ឌីអុកស៊ីដ ដែលជា​សារជាតិ​ប្រឆាំង​រ៉ាឌីកាល់​សេរី អាច​ការពារ​រោគ​មហារីក​បាន​យ៉ាង​ប្រសើរ ។​

៣-​ការពារ​ធ្មេញ​មិនឱ្យ​ពុក ដែល​ការរកឃើញ​នេះ​បាន​ធ្វើឡើង​ដោយ​ក្រុម​ទន្តពេទ្យ​ប្រចាំ​សាកលវិទ្យាល័យ​អី​លីណ​យ ។​
៤-​ជួយ​សម្អាត​ឈាម ជំនួយ​ឈាម បំបាត់រោគ​ក្អក និង ការពារ​ជំងឺហឺត ។​
៥-​ជាតិ​ស្ករ​នៅក្នុង​ទំពាំងបាយជូរ​ក្រៀម ត្រូវ​រាងកាយ​ស្រូប​ទាញ បាន​ភ្លាមៗ​ពេលដែល​យើង​អស់កម្លាំង​កំហែង ។ បើ​យើង​បរិភោគ​ផ្លែ​ទំពាំងបាយជូរ​មួយ​ក្តាប់ដៃ​នឹង​ជួយ​ឱ្យ​រាងកាយ​មាន​កម្លាំងកំហែង​បាន​ទាន់​ចិត្ត​តែម្តង ។​

៦-​ជួយ​ការពារ​អាការ​ងងឹតមុខ ខ្យល់ចាប់ ព្រោះ​កម្រិត​សារជាតិ​ស្ករ​ក្នុង​ឈាម​ទាប ។​
៧-​មាន​សារជាតិ​រ៉ាឌីកាល់​សេរី ដែល​ផ្តល់​ផល​ល្អ​សម្រាប់​ស្បែក ពិសេស​បើ​ធ្វើការ​ងារ​នៅ​កណ្តាល​ថ្ងៃ​ញឹកញាប់​ផង វា​អាច​ការពារ​ដល់​ស្បែក​បាន​យ៉ាង​ល្អ ។​
៨-​មាន​វីតាមីន A វីតាមីន C សារធាតុ​ដែក កាល់ស្យូម ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម និង ហ្វូ​ស្វ័​រ ។​
៩-​បើសិន​បរិភោគ​ផ្លែ​ទំពាំងបាយជូរ​ក្រៀម​មួយ​ក្តាប់ដៃ​មុន​ហាត់ប្រាណ​រាងកាយ​នឹង​ទទួលបាន​សារជាតិ​ដែក ជួយ​ការពារ​អាការ​អស់កម្លាំង​ដែល​វា​ជួយ​ឱ្យ​យើង​អាច​ហាត់ប្រាណ​បាន​កាន់តែ​យូរ ៕ដេប៉ូ

ទំពាំងបាយជូរ​ក្រៀម​ផ្តល់​ផល​ល្អ​សម្រាប់​សុខភាព​