ឈិន សុធា​រី និង សុវណ្ណ មករា ស្រក់​ទឹកភ្នែក

ក្រោយពី​ដឹង​លទ្ធផល​កូន​ក្នុង​ផ្ទៃ អតីត​ពិធី​ការិនី ឈិន សុធា​រី និង​ស្វាមី​លោក សុវណ្ណ មករា បាននាំគ្នា​ស្រក់​ទឹកភ្នែក ដោយ​ក្តីរំភើប នៅពេល​ដឹងថា កូនភ្លោះ​ក្នុង​ផ្ទៃ​របស់​អ្នកនាង​គឺ​កូនស្រី​មួយ និង ​កូនប្រុស​មួយ ដែលជា​រឿង​មួយ​រំភើប​ស្ទើរ​មិនគួរ​អោយ​ជឿ​។​ ​បើ​គិត​មកដល់ពេលនេះ ឈិន សុធា​រី មាន​ទំងន់​ជាង​៥​ខែ​មកហើយ តែ​យ៉ាងណា​នាង​នៅតែ បង្ហាញ​វត្តមាន​នៅក្នុង​កម្មវិធី​មួយចំនួន​របស់​មិត្តភក្តិ​។​ពេលខ្លះ​នាង បាន​ចេញទៅ​ទិញ​របស់របរ ប្រើប្រាស់​ផ្សេងៗ​សម្រាប់ ត្រៀម​ទុកអោយ​កូន​ទាំងពីរ​របស់​នាង​។

ឈិន សុធា​រី និង សុវណ្ណ មករា ស្រក់​ទឹកភ្នែក

ឈិន សុធា​រី បាន​ប្រាប់ថា គ្រូពេទ្យ តែងតែ​ហាមឃាត់​មិនអោយ​នាង​ធ្វើដំណើរ​ទៅណា មក​ណា​ផ្តេសផ្តាស​ខ្លាច​មាន​គ្រោះ​ថា្នក់​ផ្សេងៗ ព្រោះ​កូន​ក្នុង​ផ្ទៃ​របស់​នាង​ជា​កូនភ្លោះ​។​តាម​គម្រោង​នាង​ត្រូវ​សម្រាលកូន​នៅក្នុង​ខែមីនា ឆ្នាំ​២០១៦​ ខាង មុខ​នេះ​។​ឈិន សុធា​រី មិនទាន់​ដឹងថា សម្រាល​នៅ​មន្ទីរពេទ្យ​ណាមួយ​នៅឡើយ​ទេ​។​

ឈិន សុធា​រី និង សុវណ្ណ មករា ស្រក់​ទឹកភ្នែក

​អ្វីដែល​កត់សំគាល់​នោះ ឈិន សុធា​រី បាន​និយាយថា ពេល​នាង​ដឹងថា កូន​ក្នុង​ផ្ទៃ​ជា​កូន ភ្លោះ ស្រី​មួយ ប្រុស​មួយ នាង​និង​ស្វាមី បាននាំគ្នា​យំ ដោយសារ​រំភើប​និង​បាន​ដូច​បំណង​។​មិនតែប៉ុណ្ណោះ អតីត​ពិធី​ការិនី​រូបនេះ​បាន​បន្តថា ចាប់តាំងពី​កូន​របស់​នាង​មក​ចាប់កំណើត ការងារ​របស់​នាង ចាប់ផ្តើម​ល្អប្រសើរ​ជាង​មុន ដែល​នាង​គិតថា កូន​ក្នុង​ផ្ទៃ​របស់​នាង ជា​កូន​នាំ​សំណាង​។​

ឈិន សុធា​រី និង សុវណ្ណ មករា ស្រក់​ទឹកភ្នែក

មុន​និងពរ​ពោះ នាង​បាន​យល់​សុ​បិ​ន្ត​ឃើញ​សម្តេច​តេ​ជោ ហ៊ុន សែន​និង​លោកជំទាវ បានអោយ​ចិ​ញ្ជៀ​ន​មួយ គូរ​ដល់​រូបនាង​។​​ឈិន សុធា​រី​និង​លោក​សុវណ្ណ មករា បាន​រៀបការ កាលពី​ថ្ងៃទី​២២ ខែតុលា នៅ​មជ្ឍមណ្ឌល​ទួលគោក ហើយ​នៅ​ថ្ងៃទី​២៩ ខែតុលា ដដែល ពួកគេ​បានសម្រេច​ចិត្ត​កាត់​ចំណងដៃ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយមាន ការចូលរួម​ពី​សំណាក់​តារា​ក្នុង​សិល្បៈ​ជា​មិត្តភក្តិ​និង​អ្នក​មុខ អ្នកការ​នៅក្នុង​សង្គម​មួយចំនួនទៀត​។​ ​ចេ​នី​

ឈិន សុធា​រី និង សុវណ្ណ មករា ស្រក់​ទឹកភ្នែក

ឈិន សុធា​រី និង សុវណ្ណ មករា ស្រក់​ទឹកភ្នែក

ឈិន សុធា​រី និង សុវណ្ណ មករា ស្រក់​ទឹកភ្នែក