តារា​​​ល្បី៥​រូប​​​មាន​មុខ​លើ​សារព័ត៌មាន​បរទេស​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​មិនសូវ​ល្បី


តារា​​​ល្បី៥​រូប​​​មាន​មុខ​លើ​សារព័ត៌មាន​បរទេស​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​មិនសូវ​ល្បី

Justin Bieber, Taylor Swift និង Selena Gomez​ គឺ​ជា​តារា​ក្រៅ​ប្រទេស​ដែល​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា​ស្គាល់​ច្រើន តាម​រយៈ​បទ​ចម្រៀង និង​ការ​លេច​មុខ​លើ​សារព័ត៌មាន​ក្នុង​ស្រុក​​​ស្ទើរ​រាល់​ថ្ងៃ​។  ក្រឡេក​មើល​សារព័ត៌មាន​ក្រៅ​ស្រុក​វិញ មាន​តារា​៥រូប​​ល្បី​ឈ្មោះ​ខ្លាំង​មិន​ចាញ់​តារា​ទាំង​៣ប៉ុន្មាន​ទេ គ្រប់​ជំហាន​​របស់​ពួកគេ តែ​ងមានការ​ចុះ​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​ ទាំង​រឿង​ស្នេហា គ្រួសារ​ និង​សំលៀកបំពាក់​ផ្សេង​ៗ ប៉ុន្តែ​នៅ​កម្ពុជា​មិន​ដូវមានអ្នក​ស្គាល់​ពួក​គេទេ។ ថ្ងៃ​នេះ Sabay នឹង​ណែ​នាំ​តារា​ទាំង​៥​រូប​ឲ្យ​ប្រិយមិត្ត​ស្គាល់៖

 

១. Kanye West និង Kim Kardashian

 

តារា​​​ល្បី៥​រូប​​​មាន​មុខ​លើ​សារព័ត៌មាន​បរទេស​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​មិនសូវ​ល្បី

 

​​​​​​​​Kanye West គឺ​ជា​តារា​រ៉េប​អាមេរិក​ ហើយ​ Kim Kardashian មាន​អាជីព​ជា​តារា​សម្ដែង​ និង​ម៉ូដែល។ អ្នក​ទាំង​ពីរ​គឺ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​រៀបការ​កាល​ពី​ឆ្នាំ​២០១៤​ ហើយ​បច្ចុប្បន្ន​​មាន​កូន​២​នាក់​គឺ North West និង Saint Westដែល​ទើប​កើត។​ ​គ្រប់​សកម្មភាព​​របស់​ពួកគេ​​ជា​គោល​ដៅ​ធំ​របស់​អ្នក​ប្រមាញ់​រូប​ថត​និង​សារព័ត៌មាន។ ជាក់​ស្ដែង​លើ​គេហទំព័រ ​Daily Mail និង Mirror តែងតែ​​ចុះ​ផ្សាយ​ពី​​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ការ​ស្លៀកពាក់​ ស្នេហា​ និង​ដំណើរ​ផ្សេង​​ៗ​របស់​ពួក​គេ​សឹង​រាល់ថ្ងៃ​​។ ទាំង​នេះ​សរ​បញ្ជាក់​ថា កេរ្តិ៍ឈ្មោះ​Kanye​ និង​ Kimមាន​ភាព​ល្បី​ខ្លាំង​មិន​ចាញ់​តារា​ដ៏ទែ។

 

២.​ Kylie Jenner

 

តារា​​​ល្បី៥​រូប​​​មាន​មុខ​លើ​សារព័ត៌មាន​បរទេស​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​មិនសូវ​ល្បី

 

Kylie Jenner គឺ​ជា​តារា​ម៉ូដែល​វ័យ​ក្មេង​កំពុង​ឡើង​កូដ​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​ ហើយ​ក៏​ជា​​ប្អូន​ស្រី​​ម្ដាយ​ទីទៃ​របស់ ​ Kim Kardashian។ សព្វ​ថ្ងៃ​នាង​មាន​អាយុ​ទើប​តែ​១៨​ឆ្នាំ ​និង​ជា​មិត្ត​ស្រី​របស់​តារា​រ៉េប Tyga។ អ្វី​ដែល​សារព័ត៌មាន​​​តែង​ចាប់អារម្មណ៍ ​និង​សរសេរ​ពី Kylieគឺ​រឿង​ស្នេហា​ជាមួយ Tyga ការ​ស្លៀកពាក់​​បែប​យុវវ័យ​ទាន់​សម័យ ការ​បង្ហោះ​រូប​សិចស៊ី​លើ​បណ្ដាញ​សង្គម ​និង​សម្រស់​ការ​តុបតែង​ខ្លួន​ ជាពិសេស​​បបូរ​មាត់​ដ៏​ស្រស់​ស្អាត​ដែល​ស្រី​ៗ​មួយ​ចំនួន​ចង់​បាន​ដូច​នាង។ ក្នុង​ថ្ងៃ​គម្រប់​ខួប​១៨​ឆ្នាំ Tyga បាន​ជូន​កាដូ Ferrari ១គ្រឿងតម្លៃ​​​ជាង​៣០​ម៉ឺន​ដុល្លារ​ដល់ Kylie Jenner បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​ចុះផ្សាយ​​ព្រោងព្រាត។

 

៣. Gigi Hadid

 

តារា​​​ល្បី៥​រូប​​​មាន​មុខ​លើ​សារព័ត៌មាន​បរទេស​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​មិនសូវ​ល្បី

 

Gigi Hadid ក៏​ជា​តារា​ម៉ូដែល​វ័យ​ក្មេង​ដូច Kylie Jenner ដែរ មាន​​អាយុ​២០​ឆ្នាំ។ នាង​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់ Taylor Swift និង​ជា​មិត្ត​ស្រី​របស់​តារា​ចម្រៀង Zayn Malik​។ ដោយ​សារ​តែ​នាង​មាន​ឈ្មោះ​ល្បី​លើ​វិថី​បង្ហាញ​ម៉ូដ អម​ដោយ​សម្រស់​និង​រាង​ដ៏​ស្រស់​ស្អាត​​បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ នា​ពេល​កន្លងទៅ Gigi Hadid ធ្លាប់​បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង​មួយ​ចំនួន​ដូច​ជា “Bad Blood” របស់ Taylor Swift​និង “How Deep Is Your Love” របស់ Calvin Harris & Disciples។

 

៤.​ Kendall Jenner

 

តារា​​​ល្បី៥​រូប​​​មាន​មុខ​លើ​សារព័ត៌មាន​បរទេស​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ស្រុក​ខ្មែរ​មិនសូវ​ល្បី

 

នាង​ជា​បង​ស្រី​បង្កើត​​របស់ Kylie Jenner មាន​អាជីព​​ជា​តារា​ម៉ូដែល។​ Kylie លេច​មុខ​លេច​មាត់​ខ្លាំង​លើ​ឆាក​បង្ហាញ​ម៉ូដ​ធំ​ៗ​ច្រើន ដោយ​សារ​មាន​មុខ​ស្រស់​ស្អាត​រាង​ស្រលូន​និង​កម្ពស់​បាន (១,៧៩​ម៉ែត្រ)។ ម៉្យាងវិញទៀត​​ នាង​គឺ​ប្អូន​ស្រី​របស់ Kim Kardashian ដូច្នេះ​នេះ​ក៏​ជា​ហេតុ​មួយ​ដែល​ធ្វើ​ឲ្យ សារព័ត៌មាន​បង្វែរ​ចិត្ត​មក​​​សរសេរ​ពី​នាង។ ចំពោះ​រឿង​ស្នេហា​​ទាក់ទិន​នឹង Jenner គឺ​មិន​សូវ​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ទេ ព្រោះ​នាង​មិន​ទាន់​ដាក់​ចិត្ត​លើ​បុរស​ណា​ម្នាក់​ឡើយ។

 

ចុចអាន៖ តារា​ល្បី​ៗ​ដែល​ធ្លាប់​ខូច​រាង​ខ្លាំង នៅ​ឆ្នាំ​២០១៥

 

ដោយ៖ ហេង​ សុធារិទ្ធិ​​​
​​​