លោក នុត ពុធដារ៉ា ចុះពិនិត្យមើលផ្លូវ នៅភូមិវាលថ្លាន់ សង្កាត់គងនយ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុង ០១ខ្សែ ដែលជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ។

លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ក្នុងឱកាសចុះពិនិត្យផ្លូវ ក្នុងភូមិវាលថ្លាន់នេះ បានជួបប្រជាពលរដ្ឋ ធ្វើការសាកសួរសុខទុក្ខ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ភូមិបុរីកម្មករ ដែលជាអ្នកទទួលផលដោយផ្ទាល់ និងប្រើប្រាស់ផ្លូវ០១ខ្សែនេះប្រចាំថ្ងៃ។ លោកបានបន្តទៀតថា ផ្លូវថ្មី ០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិត មិនប៉ះពាល់ដល់សុខភាព និងមានផាសុខភាពក្នុងការរស់នៅ យ៉ាងណាម៉ិញ លោកអភិបាល ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាផ្លូវនេះឲ្យបានល្អប្រសើរ និងបានយូរអង្វែង ដើម្បីប្រើប្រាស់។

លោកអភិបាល ក៏បានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ មានផ្លូវ មានស្ពាន មានហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានោះ ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសារទរ និងគាំទ្រ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែបានគិតគូរដល់ការលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាក់ស្តែងផ្លូវបេតុងថ្មី ដែលជាសមិទ្ធផល ដែលគាត់ទទួលបាននាពេលនេះ ដែលកន្លងមកផ្លូវនេះ មានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសការប្រកបរបចិញ្ចឹមជីវិតរបស់ពួកគាត់។

គួរបញ្ជាក់ថា ផ្លូវបេតុង០១ខ្សែនេះ ជាផ្លូវបេតុងឆ្អឹងដែក ប្រវែង ៥៦០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិវាលថ្លាន់ សង្កាត់គងនយ ដោយប្រើប្រាស់ថវិកា របស់រដ្ឋបាលខណ្ឌឆ្នាំ២០១៥៕

លោក នុត ពុធដារ៉ា ចុះពិនិត្យមើលផ្លូវ នៅភូមិវាលថ្លាន់ សង្កាត់គងនយ

លោក នុត ពុធដារ៉ា ចុះពិនិត្យមើលផ្លូវ នៅភូមិវាលថ្លាន់ សង្កាត់គងនយ

លោក នុត ពុធដារ៉ា ចុះពិនិត្យមើលផ្លូវ នៅភូមិវាលថ្លាន់ សង្កាត់គងនយ