Huawei KIW-AL20 អេក្រង់ 5.5 អ៊ីង, ស៊ីភីយូ octa-core បានទទួលវិញ្ញាបនប័ត្រ TENAA ហើយ

Huawei KIW-AL20 អេក្រង់ 5.5 អ៊ីង, ស៊ីភីយូ octa-core បានទទួលវិញ្ញាបនប័ត្រ TENAA ហើយ

ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ថ្មីមួយ ត្រូវបានបានបញ្ជាក់ដោយវិញ្ញាបនប័ត្ររបស់ប្រទេសចិន និងអាជ្ញាធរ TENAA ហើយ ដែលមាន លក្ខណៈសម្បត្តិពិសេសៗរបស់វាមួយចំនួន ។ ស្មាតហ្វូននេះមានលេខម៉ូដែល Honor KIW-AL20 មានអេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ TFT ជាមួយនឹងកម្រិតភាពច្បាស់ 1920 × 1080 ភិចសែល និងដើរដោយស៊ីភីយូប្រភេទ octa-core 1.5GHz ។ Honor KIW-AL20 នេះមាន រ៉េមទំហំ 3 ជីកាបៃ, មេម៉ូរីក្នុងម៉ាស៊ីនទំហំ 32 ជីកាបៃ ហើយមានកាមេរ៉ាក្រោយទំហំ 13 មេកាភិចសែល និងកាមេរ៉ាមុខមានទំហំ 5 មេកា ភិចសែល ។ Honor KIW-AL20 មានទំហំខ្នាតទាំងបី 151.3 × 76.3 × 8.15 មីលីម៉ែត្រ ហើយទងន់របស់វាគឺ 158 ក្រាម ចំនែកប្រព័ន្ធ ប្រតិបត្តិការរបស់វាវិញគឺ Android 5.1.1 Lollipop ។ ស្មាតហ្វូននេះដូចជាមានលក្ខណៈពិសេស ដោយតួខ្លួនរបស់វាធ្វើឡើងពីលោហៈធាតុ ដ៏រឹងមាំ ហើយថែមទាំងមានបំពាក់នូវបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃនៅផ្នែកខាងក្រោយទៀត ចំនែកព៌ណរបស់វាមាន 3ព៌ណគឺ ព៌ណមាស, ព៌ណប្រផេះ និងព៌ណប្រាក់ ។

Huawei KIW-AL20 អេក្រង់ 5.5 អ៊ីង, ស៊ីភីយូ octa-core បានទទួលវិញ្ញាបនប័ត្រ TENAA ហើយ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus Huawei KIW-AL20 អេក្រង់ 5.5 អ៊ីង, ស៊ីភីយូ octa-core បានទទួលវិញ្ញាបនប័ត្រ TENAA ហើយ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com Huawei KIW-AL20 អេក្រង់ 5.5 អ៊ីង, ស៊ីភីយូ octa-core បានទទួលវិញ្ញាបនប័ត្រ TENAA ហើយ

ចុះថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2015 ម៉ោង 02:30 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ