ផ្ទះ​ឈើ​១​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ទាំង​ថ្ងៃ​នៅ​កៀនស្វាយ​

កណ្តាល: ផ្ទះ​ឈើ​១​ខ្នង​មាន​ទំ​ហ៊ំ​៦​ម៉ែត្រ គុណ​៩​ម៉ែត្រ  ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​ទាំងស្រុង កាលពី​វេលាម៉ោង​ជិត​១​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​តារា​បដូ​នស ឃុំ​គគីរស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ម្ចាស់ផ្ទះ​រងគ្រោះ​មាន ឈ្មោ អ៊ុច ផៃ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ ប្រពន្ធ​ឈ្មោះ គង់ គឹម​ហេងអាយុ​៥៥​កូន​៨​នាក់ ក្រុមគ្រួសារ​នេះ​មាន​ប័ណ្ណ​ក្រីក្រ​ប្រភេទ​លេខ​៣ ។​

​មុនពេល​កើតហេតុ​ម្ចាស់ ផ្ទះ​បាន​វេច​នំ​នៅក្រោម​ផ្ទះ​សម្រាប់​លក់​នៅ​ផ្សា​ដើម្បី​ទ្រទ្រង់ជីវភាព ។ ស្រាបតែ​ទុស្សេ​ខ្សែ នៅផ្ទះ​ខាងលើ​ឆេះ​ជា​អណ្តាតភ្លើង​ឡើង​សន្ធោរសន្ធៅ​ទើប​ម្ចាស់ផ្ទះ​ដឹង​ហើយ​ស្រែក​ឆោឡោ​គ្រានោះ​អ្នកភូមិ​រាប់រយ​អ្នកបាននាំគ្នា​ជួយ​អន្តរាគមន៍ អ្នកខ្លះ ដងទឹក​ជះ អ្នក​ខ្លះទៀត ទាញ ទុយោ​បូមទឹក​បាញ់ពន្លត់ តែ​មិនអាច​ទប់ស្កាត់​ស្ថានភាព​នេះ​បានឡើយ ទើប​បណ្តាល​ឲ្យ​ភ្លើងឆាបឆេះ​ខ្ទេច​ទាំងស្រុង​នៅតែ​សរសរ​ថ្ម​តែប៉ុណ្ណោះ​។​

​តាម​ការត្រួតពិនិត្យរ​បស់​សមត្ថកិច្ច  ឃើញថា សម្ភារៈ​ក្នុងផ្ទះ​មួយចំនួន​ខាតបង់ រួមមាន៖​ម៉ូតូ​១​គ្រឿង កង់​១១​គ្រឿង គ្រែ ដេក​៣ ទូរទស្សន៍​១ រួម​និង សម្លៀកបំពាក់ជាច្រើន​ទៀត​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​សមាជិកគ្រួសារ​ណា​ម្នាក់​រងរបួស​នោះទេ​។ មូលហេតុ​ដោយសារ​ទុស្សេ​ខ្សែបណ្តាញចរន្តអគ្គិសនី​៕​