ខេត្តតាកែវ​ប្រកាស​មុខ​តំណែង​អភិបាល​រង​​ថ្មី​

ខេត្តតាកែវ ៖ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ នេះ ស្ថិត​នៅ​សាល​ប្រជុំ​គណៈកម្មាធិការ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​អភិបាលរង​ខេត្តតាកែវ ក្រោម​អធិបតីភាព​លោក​ឈិ​ត សុ​ខុន តំណាង​សម្តេច​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​ពី​លោក​ឡាយ វណ្ណៈ អភិបាលខេត្ត ព្រមទាំង​មន​ត្រី​រាជការ​ជុំវិញ​ខេត្ត​យ៉ាងច្រើន​កុះករ ។

ក្នុង​ពិធី​នោះ លោក​ឈួ សុធា អតីត​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ធំ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលរង​ខេត្តតាកែវ ជំនួស​លោក​គាវ សុវណ្ណ​ធី ដែល​ត្រូវ​ចូល​និវត្តន៍ ។