សាលា​ដំបូង​សម្រេចបន្ត​ឃុំ​ខ្លួន​អ្នក​ស្រី​ឡាយ ហួង​

រាជ​ធានីភ្នំពេញ​ ៖ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ បាន​លើក​យក​បណ្តឹង​ក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ឡាយ ហួង មក​បើក​សវនាការ​សម្រេច​​មុន​ជំនុំ​ជម្រះ​លើ​អង្គ​សេចក្តី​ក្នុង​សំណុំ​រឿង​ផ្តើម​គំនិត​ប៉ុន​ប៉ង​រំលោភ​សេព​សន្ថវៈ​កូន​ស្រី និង​សម្លាប់​ភរិយា​លោក ស៊ុន ចាន់​ថុល ទេស​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ ។

ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​សវនាការ​នោះ​ គឺ​លោក​សាន សុផាត ដែល​មាន​តំណាង​យ្យ​ការ​ គឺ​លោក​សៀង សុខ​ ។

សវនាការ​ធ្វើ​ឡើង​ជា​សាធារណៈ​ និង​ចំពោះ​មុខ​ជណ​រត្រូវ​ចោទ​ឈ្មោះ​ឡាយ ហួត អតីត​ភរិយា​លោក​ខូវ ផល្លា​បុត្រ​ ដែល​ជា​កូន​ប្រុស​បង្កើត​របស់​មហា​សេដ្ឋី​ច្រើន​ជំនាន់ គឺ​លោក​ឧក​ញ៉ា ខូវ ជីលី​ ។

អង្គ​សវនាការ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ និង​បាន​សាក​សួរ​ជន​ត្រូវ​ចោទ​តាម​នីតិ​វិធី​ចប់​សព្វ​គ្រប់ ចុង​ក្រោយ​ប្រធាន​ក្រុម​ប្រឹក្សា​ប្រកាស​សម្រេច​មិន​អនុញ្ញាត​ឱ្យ​ជន​ត្រូវ​ចោទ​បាន​នៅ​ក្រៅ​ឃុំ​ទេ ពោល​គឺ​បដិ​សេធ​បណ្តឹង​ទាស់ និង​បន្ត​ឃុំ​ខ្លួន​ដដែល​រង់​ចាំ​សវនាការ​លើ​អង្គ​សេចក្តី​ ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​