អ្នកកាសែត​67​នាក់​ស្លាប់​ក្នុង​ឆ្នាំ​2015​បារាំង​ប្រទេស​ទី​3​រង​ការ​ប៉ះពាល់​ខ្លាំង

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន RSF ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ថា អ្នកកាសែត​៦៧​នាក់​ត្រូវ​សម្លាប់​ក្នុង​ឆ្នាំ​២០១៥ លើ​ពិភពលោក​ដោយសារ​វិជ្ជាជីវៈ​របស់​ពួក​គេ ហើយ​អ្នកកាសែត​ពលរដ្ឋ​អ្នក​សរសេរ BLOG ២៧​នាក់ និង​សហការី​របស់​សារព័ត៌មាន​៧​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ។

យោង​តាម RSF ថា កាលពី​ឆ្នាំ​២០១៤ មាន​អ្នកកាសែត​សរុប​៦៦​នាក់​ស្លាប់ ។ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អ្នកកាសែត​ស្លាប់​ច្រើន​ជាងគេ ក្នុង​ឆ្នាំ​២០១៥ មាន​អីុ​រ៉ា​ក់ និង​ស៊ី​រី បន្ទាប់​មក​គឺ​បារាំង​ដែល​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​៣ ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​កាលពី​ខែមករា ប្រឆាំង​កាសែត​រូប​ត្លុក CHARLIE HEBDO នៅ​ក្រុងប៉ារីស ៕