បណ្ណាល័យ​​ចំនួន​១៥​កន្លែង​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរ​ការ​តាម​រោងចក្រ​និង​តំបន់​ឧស្សាហកម្ម​ពិសេស

បណ្ណាល័យ​សម្រាប់​កម្មករ​កាត់ដេរ ដែល​បំពាក់​សៀវភៅ​រាប់ពាន់​ក្បាល ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ។ បណ្ណាល័យ​នេះ​ជា​គម្រោង​កម្មវិធី​រយៈពេល​៣​ឆ្នាំ​២០១៥-២០១៨ ដែល​អាច​ផ្តល់​ចំណេះ​ដឹង និង​ការ​អប់រំ​បន្ថែម​ទៀត​ដល់​កម្មករ និយោជិក ភាគ​ច្រើន​ជា​ស្ត្រី មាន​ចំណេះ​ដឹង​តិច​តួច​មក​ពី​ទី​ជនបទ។