ករណី​​​លោក ខឹម វាសនា ត្រូវ​បាន​លើក​ក្នុង​អនុសំវច្ចរ​មហា​សន្និបាត​មន្ត្រី​សង្ឃ

អនុសំវច្ចរ​មហា​សន្និបាត មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស លើក​ទី​២៤ បាន​ចាប់​ផ្តើម​ហើយ កាល​ពី​ព្រឹក​មិញ​នេះ នៅ​សាល​មហោស្រព​ចតុមុខ។ លោក ហេង សំរិន ប្រធាន​រដ្ឋសភា ព្រះរាជ​តំណាង​ដ៏​ខ្ពង់​ខ្ពស់ ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កម្មវិធី នេះ។