David Beckham ទិញ​រថយន្ត​ទំនើប​តម្លៃ​14​ម៉ឺន​ដុល្លារ​អបអរ​ឆ្នាំ​ថ្មី

David Beckham អតីត​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស បាន​ទទួល​រថយន្ត​Jaguar F-Type  Project7​តម្លៃ​១៤០.០០០​ផោន​ជា​ប្រភេទ​រថយន្ត​ទំនើប​ដែល​លោក​បញ្ជា​ទិញ​ជា​យូរ​មក​ហើយ ដើម្បី​ស្វាគមន៍​បុណ្យ​គ្រិស្ត​ស្មាស និង​បុណ្យ​ចូល​ឆ្មាំ​ថ្មី​២០១៦ ។

រថយន្ត Jaguar –Type Project7 ម៉ាស៊ីន V8 មាន​ល្បឿន​លឿន​បំផុត​ដល់​ទៅ​១៨៦​ម៉ៃ​ល៍​ស្មើនឹង​២៨៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ រថយន្ត​ទំនើប​នេះ​មិន​សក្ដិ​សម​នឹង​ត្រកូល​Beckham ដែល​មាន​ប្រពន្ធ និង​កូន​៤​នាក់​ទេ ប៉ុន្តែ​អតីត​កីឡាករ​អាយុ​៤០​ឆ្នាំ​រូប​នេះ​បច្ចុប្បន្ន បាន​ក្លាយជា​អ្នក​និយម​លេងម៉ូ​ដ​រថយន្ត និង​រត់​តាម​ស៊េរី​រថយន្ត​ទៀត​ផង  ៕