ជើង​ខ្លាំង​កម្ពុជា​4​រូប​ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ខេត្តសៀមរាប​ថ្ងៃ​ពុធ​នេះ នឹង​មាន​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដ៏​ក​កក្រើក​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ  ។

គូ​អន្តរជាតិ​ទី​១ កីឡាករ​កម្ពុជា ខុន ស៊ី​ចាន់ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យុគ​ភេ​ត​សរ​.​ស្រុ​ី​វី​ឆា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ ខុន ស៊ី​ចាន់ ធ្លាប់​ប្រកួត​បាន​៣៦​ដង ឈ្នះ​២៧​ដង ចាញ់​៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៧​ដង ។ ចំណែក​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៦៣​ដង ឈ្នះ​៤៨​ដង ចាញ់​១៣​ដង និង​ស្មើ​២​ដង ។

គូ​អន្តរជាតិ​ទី​២ កីឡាករ​កម្ពុជា ចាន់ សំអាត មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឆ្កា​ត​ណាយ សា​រ៉ា​ភី​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ អាំង សំអាត ធ្លាប់​ប្រកួត​បាន​៣១​ដង ឈ្នះ​១៩​ដង ចាញ់​១១​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង ។ ចំណែក​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៥៥​ដង ចាញ់​២០​ដង និង​ស្មើ​៥​ដង ។

គូ​អន្តរជាតិ​ទី​៣ កីឡាករ​កម្ពុជា សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភី​ត​ដាំ​រ៉ុ​ត ទូ​យេ​ន ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ សា​រឿ​ន ច័ន្ទ ធ្លាប់​ប្រកួត​បាន​៩៣​ដង ឈ្នះ​៦៩​ដង ចាញ់​២០​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៧​ដង ។ ចំណែក​កីឡាករ​ថៃ​វិញ​ធ្លាប់​ប្រកួត​បាន​៩០​ដង ឈ្នះ​៦៥​ដង ចាញ់​២០​ដង និង​ស្មើ​៥​ដង ។

គូ​អន្តរជាតិ​ទី​៤ កីឡាករ​កម្ពុជា ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ នី​វ​វុំ​ា​ង​ច័ន្ទ ប៉ាក​ន​ផ​ន​សូ​រិ​ន្ទ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ ផា​ន់ គ្រាន់​ធ្លាប់​ប្រកួត​បាន​៤៦​ដង ឈ្នះ​៣៦​ដង ចាញ់​៦​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ ចំណែក​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៨៧​ដង ឈ្នះ​៦៥​ដង ចាញ់​១៨​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​ម្ដង ៕