ឧទ្ធរណ៍​ច្រាន​ចោល​ការ​ប្តឹង​​របស់ Real Madrid

ក្លិប​បាល់​ទាត់ Real Madrid​ នៅតែ​ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​លេង​នៅ​ក្នុង​ក្របខណ្ឌ​ពានរង្វាន់ Copa del Rey បន្ទាប់​ពី​តុលាការ​បាន​ច្រាន​ចោល​បណ្តឹង​ឧទ្ធរណ៍​របស់​ខ្លួន ប្រឆាំង​នឹង​ការ​ដាក់​ទោស​នេះ។

denis_cheryshev

ជើងឯក ១៩ ជំនាន់មួយ​នេះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​ចូល​លេង​ក្នុង ក្របខណ្ឌ​ពាន​រង្វាន់ Copa del Rey​ បន្ទាប់​ពី​បាន​អនុញ្ញាត​ឲ្យ​កីឡាករ​ខ្សែ​ប្រយុទ្ធ​ស្លាប ខាងស្តាំ​ Denis Cheryshev ​ចូល​រួម​ប្រកួត​និង​ក្លិប Cadiz នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ ៣២ ក្រុម​ចុង​ក្រោយ កាល​ពី​ថ្ងៃទី ២ ខែ​ធ្នូ។

Cheryshev គួរ​តែ​ត្រូវ​រង​ការ​ពិន័យ ព្យួរ​ការ​ប្រកួត មួយ​ប្រកួត ក្រោយ​បាន​ទទួល​កាត់​លឿង​ ក៏​ប៉ុន្តែគេ​បែរ​ជា​បាន​បង្ហាញ​ខ្លួន​លេង​ឲ្យ​ក្លិប Villarreal បន្ទាប់​ពិ​ក្លិប​នេះ​បាន​ខ្ចី​រូប​គេ​ពី​ក្រុម Real Madrid។

តុលាការ​រដ្ឋ​បាល​កីឡា​របស់​ប្រទេស​អេស្ប៉ាញ​បាន​ច្រាន​ចោល បណ្តឹង​ឧទ្ធរណ៍ របស់ Real បន្ទាប់​ពី​បាន​ធ្វើ​ការ​វិភាគ​លើ​ការ​ពន្យល់​ហេតុផល​របស់​គ្រប់​ភាគី​ទាំង​អស់។

ក្លិប​មួយ​នេះ​នៅ​តែ​អាច​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​នេះ​ ប៉ុន្តែ​​ចាំ​បាច់​ត្រូវ​នាំ​យក​ករណី​នេះ​ទៅ តុលាការ​ថ្នាក់​ក្រោម​​​អេស្ប៉ាញ ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់ សហព័ន្ធ​កីឡា​បាល់ទាត់​​​អេស្ប៉ាញ​សិន។

Real Madrid ដែល កំពុង តែ​ស្ថិត នៅ ចំណាត់​​ថ្នាក លេខ ៣​នៅ​ក្របខណ្ឌ La Liga នៅ​ពី​ក្រោយ ក្រុម Barcelona និង ក្រុម Atletico Madrid បាន​ឈ្នះ​ពាន Copa del Rey លើក​ចុង​ក្រោយ ក្នុង​ឆ្នាំ ២០១៤៕