ការបំបៅដោយទឹកដោះម្តាយ មិនត្រឹមតែ មានផលល្អ ចំពោះទារកប៉ុណ្ណោះទេ ស្ត្រីជាម្តាយ ក៏ទទួលបាន អត្ថប្រយោជន៍ យ៉ាងច្រើនដែរ

បរទេស៖ កន្លងមកយើងបានដឹងមកហើយថា ការបំបៅដោះទារក ដោយទឹកដោះម្តាយគឺមាន អត្ថប្រយោជន៍ជាច្រើន សម្រាប់ទារក តែក្នុងនោះប្រហែលជា ប្រិយមិត្តមួយចំនួន មិនទាន់ដឹងនៅឡើយទេថា វិធីមួយនេះក៏មានផលល្អ ជាច្រើនសម្រាប់សុខភាព របស់មាតាផងដែរ។

ការបំបៅដោយទឹកដោះម្តាយ មិនត្រឹមតែ មានផលល្អ ចំពោះទារកប៉ុណ្ណោះទេ ស្ត្រីជាម្តាយ ក៏ទទួលបាន អត្ថប្រយោជន៍ យ៉ាងច្រើនដែរ
ការបំបៅដោះ បានផ្តល់នូវអត្ថប្រយោជន៍ ជាច្រើនសម្រាប់ម្តាយ និងទារក

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានការស្រាវជ្រាវ និងរបាយការណ៍របស់ អ្នកវិទ្យាសាស្ត្រជាច្រើនមកហើយ ទាក់ទងទៅនឹងអត្ថប្រយោជន៍ ដែលទារកទទួលបាន ពីការបៅដោះម្តាយ ដោយក្នុងនោះវា បានធ្វើឲ្យពួកគេមាន សុខភាពល្អ ឆាប់លូតលាស់ធំធាត់ និងជៀសផុតពី ជំងឺជាច្រើនប្រភេទ។ ជាមួយគ្នានេះដែរ ក៏នៅមានរបាយការណ៍មួយចំនួន បង្ហាញថាស្ត្រីដែលជ្រើសរើស វិធីបំបៅកូនដោយទឹកដោះ នឹងទទួលបានផលល្អ ចំពោះសុខភាព ព្រមទាំងអាចកាត់បន្ថយ នូវអត្រានៃការប្រឈមមុខ នឹងជំងឺកាចសាហាវ ផ្សេងៗផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ការបំបៅដោះ គឺអាចការពារស្ត្រីពីមេរោគកាចសាហាវ មួយចំនួនដែលក្នុងនោះ មានដូចជា មហារីកសុដន់, មហារីកស្បូន, រោគទឹកនោមផ្អែម និងរោគសន្លាក់ ជាដើម។ វេជ្ជបណ្ឌិត Marisa Weiss អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជាប្រធានអង្គការ Breast Cancer បានបញ្ជាក់ថា “ស្ត្រីដែលកើតមាន រោគទឹកនោមផ្អែម ក្នុងអំឡុងពេលពរពោះ គឺអាចវិវត្តន៍ទៅរក ជំងឺទឹកនោមផ្អែម ក្រោយពេលសម្រាល ដល់ទៅ៧ភាគឯណោះ ដូច្នេះពួកគេ គួរតែធ្វើការបំបៅដោះ ដល់ទារកព្រោះថា វិធីនេះអាចជួយឲ្យ ដំណើរការរំលាយ សារជាតិគ្លុយកូស និងសារជាតិស្ករក្នុងឈាម ប្រព្រឹត្តទៅបានយ៉ាងប្រសើរ ដែលនាំឲ្យពួកគេ គេចផុតពីជំងឺនោះបាន”។

វេជ្ជបណ្ឌិតរូបនេះ បានបន្តទៀតថា “ក្រៅពីនេះ ការបំបៅដោះ ក៏បានចូលរួមយ៉ាងសំខាន់ ក្នុងការការពារស្ត្រី ឲ្យជៀសផុតពីជំងឺ មហារីកសុដន់ ផងដែរ ដូច្នេះហើយស្ត្រីគ្រប់រូប គួរតែជ្រើសយកវិធី បំបៅកូនដោយទឹកដោះ បើទោះជាមានរយៈពេលខ្លី ក៏ដោយព្រោះតែវា បានផ្តល់នូវអត្ថប្រយោជន៍សុខភាព ដល់ទាំងម្តាយ និងទារក”។

នេះគឺជាការលើកឡើង របស់ក្រុមវេជ្ជបណ្ឌិត និងអ្នកវិទ្យាសាស្ត្រ ថ្មីមួយទៀតហើយ ទាក់ទងទៅនឹង គុណសម្បត្តិនៃការបំបៅទារកដោយទឹកដោះអ្នកម្តាយ៕

ការបំបៅដោយទឹកដោះម្តាយ មិនត្រឹមតែ មានផលល្អ ចំពោះទារកប៉ុណ្ណោះទេ ស្ត្រីជាម្តាយ ក៏ទទួលបាន អត្ថប្រយោជន៍ យ៉ាងច្រើនដែរ
ការបំបៅដោះ អាចជួយឲ្យស្ត្រីជាម្តាយ គេចផុតពីជំងឺកាចសាហាវ ជាច្រើន

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត