ទាយ​មើល​ថា Leicester ប៉ះ Man City នរណា​ឈ្នះ​យប់​នេះ?

ទាយ​មើល​ថា Leicester ប៉ះ Man City នរណា​ឈ្នះ​យប់​នេះ?

ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​ Leicester City ​នឹង​ត្រូវ​បើក​ទ្វារ King Power Stadium ​ស្វាគមន៍​ក្រុម​អ្នក​មាន​ Manchester City ​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​១៩ ​នា​វេលា​ម៉ោង​០២:៤៥​យប់​នេះ។

 

ទាយ​មើល​ថា Leicester ប៉ះ Man City នរណា​ឈ្នះ​យប់​នេះ?

 

Leicester ត្រូវ​ការ​ជ័យ​ជម្នះ​​​ជា​ចាំ​បាច់​ ដើម្បី​យក​តំណែង​កំពូល​តារាង​ពី​កាំភ្លើង​ធំ Arsenal វិញ ខណៈ​ដែល​ Man City ក៏​ត្រូវ​ការ​៣​ពិន្ទុ​ដូច​គ្នា ដើម្បី​​បន្ត​សង្ឃឹម​ប្រជែង​យក​ពាន​រដូវ​កាល​នេះ។ ដូច្នេះ​ចាំ​មើល​ថា តើ​ក្រុម​ណា​​នឹង​បាន​៣​ពិន្ទុ​ដ៏​សំខាន់​បំផុត​​យប់​នេះ?

 

​សម្ដី​អ្នកចាត់ការ៖

 

​Claudio Ranieri អ្នកចាត់ការ​ក្រុម​​ Leicester បាន​និយាយ​ក្រោយ​ចាញ់​ Liverpool ១-០ ​កាល​ចុង​សប្ដាហ៍​​​​ថា៖ “យើង​ត្រូវ​តែ​បំភ្លេច​លទ្ធផល​អាក្រក់​នេះ​ចោល ហើយ​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​ឡើង​វិញ។ យើង​កំពុង​តែ​មាន​ក្ដី​ស្រមៃ​ឈ្នះ​ពាន​…៣៨​ពិន្ទុ ពិត​ជា​អស្ចារ្យ។ វា​ជា​​បំណង​របស់​យើង ដែល​ត្រូវ​ប៉ះ​ Man City នៅ​ប្រកួត​បន្ទាប់ ព្រោះ​​ពួកគេ​ជា​សត្រូវ​របស់​យើង”។

 

រីឯ​លោក​ Manuel Pellegrini អ្នកចាត់ការ​ក្រុម​ Man City បាន​និយាយ​ថា៖ “យើង​ត្រូវ​តែ​គិត​ថា Leicester គឺជា​ក្រុម​មួយ ដែល​អាច​នឹង​ប្រជែង​យក​ពាន​រហូត​ដល់​ទី​បញ្ចប់។ ពួកគេ​ជា​ក្រុម​កំពូល​តារាង​ ដែល​ពួកគេ​សម​នឹង​ទទួល​បាន។ ពួកគេ​មាន​កីឡាករ​សំខាន់ៗ និង​កំពុង​តែ​ឡើង​ជើង​ខ្លាំង​បច្ចុប្បន្ន”។

 

ជើង​កីឡាករ៖

 

​ម្ចាស់​ផ្ទះ​ Leicester កីឡាករ​ដែល​ស៊ុត​​ Top Scorers ទាំង​២​នាក់​ Jamie Vardy និង​ Riyad Mahrez ដែល​បាន​ដូរ​ចេញ​នៅ​តង់​ទី​២ កាល​ចាញ់​ Liverpool ចុង​សប្ដាហ៍ ​នឹង​អាច​លេង​ជម្រើស​ដំបូង​ធម្មតា។ រីឯ​ខ្សែ​បម្រើ​ Danny Drinkwater ​អាច​នឹង​ត្រឡប់​លេង​បាន​វិញ​ បន្ទាប់​ពី​របួស​សរសៃពួរ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Leicester ​អាច​ជា៖

 

ទាយ​មើល​ថា Leicester ប៉ះ Man City នរណា​ឈ្នះ​យប់​នេះ?

 

​ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Man City ​​ប្រធាន​ក្រុម​ Vincent Kompany ​ប្រហែល​អវត្តមាន​ ដោយសារ​របួស​កំភួន​ជើង​ កាល​​ប៉ះ​ Sunderland ខណៈ​ដែល​ Pablo Zabaleta និង​ Fernando ​ក៏​អាច​​នឹង​អវត្តមាន​ដែរ ដោយសារ​មិន​ទាន់​ Fit ១០០%។ រីឯ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Sergio Aguero ​អាច​នឹង​ជាប់​ជម្រើស​ដំបូង​វិញ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​មេឃ​ខៀវ​ អាច​ជា៖

 

ទាយ​មើល​ថា Leicester ប៉ះ Man City នរណា​ឈ្នះ​យប់​នេះ?

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

– Leicester ​បាន​ចាញ់​ Man City ​ទាំង​២​ប្រកួត​រដូវ​កាល​មុន​ ខណៈ​ដែល​ Man City មិន​ដែល​ចាញ់​ឡើយ ក្នុង​ជំនួប​គ្នា​៥​ប្រកួត​​ចុង​ក្រោយ​នៅ​​ទឹកដី Leicester ​ដោយ​ក្នុង​នោះ Man City ឈ្នះ​៣ ស្មើ​២។

 

– Leicester ​ធ្លាប់​ប្រកួត​ចុង​ក្រោយ​ប្រចាំ​ឆ្នាំ​២០១២, ២០១៣ និង​២០១៤ តែង​តែ​ឈ្នះ​ជា​និច្ច សម្រាប់​ការ​ប្រកួត​មុន​​ដាច់​ឆ្នាំ​ចូល​ឆ្នាំ​ថ្មី​នេះ។ រីឯ​ Man City ក៏​មិន​ធម្មតា​ដែរ ​ដោយ​​មិន​ដែល​ចាញ់​ឡើយ​ សម្រាប់​ប្រកួត​ចុង​ក្រោយ​ចុង​ឆ្នាំ ​គិត​តាំង​ពី​ឆ្នាំ​២០០០​មក៕

 

ព្យាករណ៍​គូ​នេះ​គឺ៖ Leicester City ២-២​ Manchester City , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

-ចុចអាន៖ Man City ត្រៀម​៤៤លាន​ដុល្លារ ​ប្រមាញ់​យក Jamie Vardy

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | mirror