បង្ក្រាប​ហាង​លក់ ម្ហូប​សាច់​អណ្តើក​

ហាង​ម្លប់​ឬ​ស្សី ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ ​៧​ មករា តាម​​បណ្ដោយ​ផ្លូវ​ទល់មុខ​អតីត​រោងកុន​គិរី​រម្យ ដែល​ល្បីល្បាញ​ថា បើក​រកស៊ី​លក់​សត្វ​អណ្ដើក​ចំហុយ​យ៉ាង​ចំហ ដោយ​មិន​ខ្លាចញញើត​នឹង​ច្បាប់​រាប់​ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ខាង​អង្គការ​វ៉ា​យ​អេតស​ហ​ការ​ជាមួយ​មន្ត្រី​អាវុធហត្ថ​ចុះបង្ក្រាប កាលពី​រសៀល​ថ្ងៃទី​២៨ ខែ ធ្នូ ឆ្នាំ​២០១៥ ម្សិលមិញ​នេះ ធ្វើអោយមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះ​បើក​លក់ រាប់​ឆ្នាំ​មកហើយ គេ​មិនដែល​ឃើញ​សមត្ថកិច្ច​ចុះបង្ក្រាប​នោះទេ​។​

​ការចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ សមត្ថកិច្ច​ធ្វើការ​ដកហូត​សត្វ​​អណ្ដើក​រស់ សរុប​ជាង ​១៩០ ​គីឡូក្រាម​។ ​តាម​ប្រភព​ព័​ត៏​មាន​សត្វ អណ្ដើក ដែល​ម្ចាស់ ហាង​ម្លប់​ឬ​ស្សី​ទិញ​យកមក​លក់​នេះ​គឺជា​អណ្ដើក​ចិញ្ចឹម ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​យកមក​លក់​អោយ​។

បង្ក្រាប​ហាង​លក់ ម្ហូប​សាច់​អណ្តើក​

ព្រោះ​ភាគច្រើន​ជា​ប្រភេទ​អណ្ដើក​ធំៗ​ មាន​ទម្ងន់​ចាប់ពី​ជាង​ ១​ គីឡូក្រាម ទៅជិត ​២​គីឡូក្រាម​ក្នុង​ ១​ ក្បាល ហើយ​ក្នុង​មួយថ្ងៃៗ ​ហាង​ម្លប់​ឬ​ស្សី​នេះ​លក់ដាច់​រាប់ រយ​ក្បាល​ឯណោះ​។ ចំណែក​អណ្ដើក​ធម្មជាតិ​ក្នុងស្រុក​វិញ​គេ​មិនអាច​រក​ទិញ​បាន​ក្នុង​ចំនួន​ច្រើន រហូត​រាប់រយ​ក្បាល​ក្នុង​មួយថ្ងៃៗ ហើយ​មាន​ទំហំ​ធំៗ​ដូច​សត្វ​អណ្ដើក​ចិញ្ចឹម​នោះឡើយ​៕ សុថា​ត់​

បង្ក្រាប​ហាង​លក់ ម្ហូប​សាច់​អណ្តើក​