ដំណោះ​ស្រាយ​បញ្ហា អក្សរ​ខ្មែរ​យូនីកូដ ដាច់​ដៃ​ដាច់​ជើង នៅ​ក្នុង​កម្មវិធី Adobe Photoshop CS6

Adobe Photoshop គឺជាកម្មវិធីមួយ ដែល​មាន​មុខ​ងារ អាច​អោយ​យើង​ប្រើ​ប្រាស់ សម្រាប់​កែរូបភាព ជា​លក្ខណៈ​បែប Professional អាច​និយាយ​បាន​ថា សឹង​តែ​មើល​នឹង​ភ្នែក មិនដឹង។ ចំពោះកម្មវិធី នេះដែរ គឺ​កំពុងតែ មានការពេញនិយម ប្រើប្រាស់យ៉ាងខ្លាំង និងច្រើនផងដែរ នៅក្នុងប្រទេសកម្ពុជាយើង ហើយ​នេះ ក៏ព្រោះតែ វាមានភាព ងាយស្រួល ក្នុងការប្រើប្រាស់ និងអាចកាត់រូប បានយ៉ាងស្រស់ស្អាត។

ដំណោះ​ស្រាយ​បញ្ហា អក្សរ​ខ្មែរ​យូនីកូដ ដាច់​ដៃ​ដាច់​ជើង នៅ​ក្នុង​កម្មវិធី Adobe Photoshop CS6

យ៉ាងណាមិញ ចំពោះជំនាន់ថ្មី របស់វា គឺមានបញ្ហា មួយចំនួន ដូចជា បញ្ហាត្រង់ ពុម្ពអក្សរខ្មែរយូនីកូដ គឺ​វា​មិនអាចបញ្ចេញ បានគ្រប់តួនៃអក្សរឡើយ ពេលខ្លះ វាយទៅ អាចនឹងដាច់ដៃ ដាច់ជើង។ ហើយចំពោះ បញ្ហា​នេះដែរ ក៏មានដំណោះស្រាយ ផងដែរ គឺគ្រាន់តែ កំណត់ចំណុចមួយ នៅក្នុង Preference ជា​ការ​ស្រេច។

សម្រាប់ប្រិយមិត្ត ដែលមិនទាន់ ដឹងច្បាស់នោះ អាចអនុវត្ត តាមលំនាំ ខាងក្រោមនេះបាន៖

  • ចូលទៅកាន់ Adobe Photoshop > Edit > Preference > Type > រួចធ្វើការប្តូរពី East Asian ទៅ Middle Eastern > Ok បន្ទាប់មកធ្វើការ បិទបើកកម្មវិធី Adobe Photoshop ជាការស្រេច។

បញ្ជាក់៖ វាដោះស្រាយតែជាមួយនឹង ពុម្ពអក្សរមួយចំនួន តែប៉ុណ្ណោះ!

ដូចដែលយើង បានបញ្ជាក់អញ្ចឹង គឺថាវាអាចដោះស្រាយ បានតែសម្រាប់ ពុម្ពអក្សរមួយចំនួន ប៉ុណ្ណោះ ដែលក្នុងនោះ មានដូចជា Font ដែលផ្តើម អក្សរ kh។ សម្រាប់ចម្ងល់ផ្សេងៗទៀត អាចបញ្ចេញជាមតិ នៅខាងក្រោមនេះបាន!

  • ដោយ: Mai
  • 3:30 PM, 29 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ