ត្រចៀកកាំ​សក់​ក្បាល​កន្ទ្រើង​​ដូច​យាយ​ចាស់​ ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ

ដោយ​សារ​តែ​មមាញឹក​ជាមួយ​នឹង​រឿង​ដែល​ខ្លួន​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដោយ​ផ្ទាល់​ តារា​សម្ដែង​ជួរ​មុខ​ប្រទេស​ចិន Zhao Wei បាន​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ​ទាំង​អាការៈ​ហត់​នឿយ។

ត្រចៀកកាំ​សក់​ក្បាល​កន្ទ្រើង​​ដូច​យាយ​ចាស់​ ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ

​មួយ​រយៈ​ចុងក្រោយ​នេះ តារា​សម្ដែង​រឿង “ព្រះនាង​យេយេ” Zhao Wei មិន​សូវ​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សិល្បៈ​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​នោះ​ទេ​ដោយ​ជាប់​មាន​ធុរៈ​ផ្ទាល់​ខ្លួន​ តែ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​ធ្នូ​មុន​នេះ ក្រុម​អ្នក​កាសែត​បាន​ផ្ដិត​បាន​រូប​ថត ត្រចៀកកាំ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​ប៉េកាំង។ នៅ​ក្នុង​សំលៀក​បំពាក់​ក្រាស់​ឃ្មឹក ទឹក​មុខ​ស្លេក​ស្លាំង សក់​ក្បាល​រុះរោយ តារា​សម្ដែង​អាយុ​៣៩​ឆ្នាំ​មើល​ទៅ​មិន​ខុស​ពី​លោក​យាយ​ចាស់​ម្នាក់​នោះ​ទេ។

ត្រចៀកកាំ​សក់​ក្បាល​កន្ទ្រើង​​ដូច​យាយ​ចាស់​ ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ

ត្រចៀកកាំ​សក់​ក្បាល​កន្ទ្រើង​​ដូច​យាយ​ចាស់​ ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ

តាម​អ្វី​ដែល​ម្ដាយ​កូន​១​រូប​នេះ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន នាង​កំពុង​តែ​ស្វែង​រក​ទី​តាំង​ដើម្បី​ថត​រឿង “There’s No Other Love” ដែល​ជា​ភាពយន្ត​ទី​២​នាង​ធ្វើ​ជា​អ្នក​ដឹក​នាំ​ដោយ​ផ្ទាល់។ ចែក​រំលែក​ពី​ការងារ​របស់​ខ្លួន Zhao Wei ប្រាប់​ថា​ នាង​ពិត​ជា​រំភើប​ជា​មួយ​នឹង​ភាពយន្ត​ថ្មី​នេះ​ខ្លាំង​ណាស់៕

ត្រចៀកកាំ​សក់​ក្បាល​កន្ទ្រើង​​ដូច​យាយ​ចាស់​ ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ

ត្រចៀកកាំ​សក់​ក្បាល​កន្ទ្រើង​​ដូច​យាយ​ចាស់​ ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ

ត្រចៀកកាំ​សក់​ក្បាល​កន្ទ្រើង​​ដូច​យាយ​ចាស់​ ​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ

Zhao Wei ជា​មួយ​នឹង​ក្រុម​ការងារ​របស់​ខ្លួន

ចុចអាន៖ត្រចៀកកាំ​ហើម​ភ្នែក ហត់នឿយ​ បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14