សមាជិក CNRP ៧៥១នាក់ នៅខេត្តឧត្តរមានជ័យ សម្រេចចូលរួមជីវភាព នយោបាយជាមួយ CPP

ភ្នំពេញ៖ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារ ថ្នាក់កណ្តាលចុហមូលដ្ឋានខេត្តឧត្តរមានជ័យ (CPP) លោក គន់ គីម និងលោក ស ថាវី អភិបាលខេត្តឧត្តរមាន ជ័យ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ ទទួលស្វាគមន៍ សមាជិកគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន ៧៥១នាក់ នៅខេត្តឧត្តរមានជ័យ ដែលសម្រេច ចូលរួមរស់ជីវភាពនយោបាយជាមួយ CPP ។

តំណាងសមាជិកមកពីគណបក្សសង្រ្គោះជាតិ បានធ្វើការបកស្រាយ ពីមូលហេតុនៃការចាក ចេញរបស់ខ្លួន គឺដោយសារគណបក្សសង្គ្រោះជាតិ ជាគណបក្សដែលកុហកបោកប្រាស់  អុជអាលបង្កអសន្តិសុខ ដល់សង្គមជាតិ និងបន្ទាប់ពីពួកគេបានយល់ និងមានជំនឿលើការដឹកនាំ របស់រាជរដ្ឋាភិបាលក៏ដូចជា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

មានមតិសំណេះសំណាលនាឱកាសនោះ លោក គន់ គីម បានលើកឡើងអំពីការកសាង សមិទ្ធផល និងស្នាដៃធំៗជាច្រើនរបស់ គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខ សន្តិភាពពេញលិញជាមួយនឹងការអភិវឌ្ឍន៏លើគ្រប់វិស័យ។

លោកបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងបានផ្សារភ្ជាប់ជាមួយប្រជាជន នៅ គ្រប់ការលំបាក ទាំងអស់។គុណសម្បត្តិនេះហើយដែលបានធ្វើឲ្យប្រជាជនមើលឃើញនិងគាំទ្រជារៀងរហូតមក។

លោក គន់ គីម បានថ្លែងការកោតសរសើរ និងលើកទឹកចិត្តដល់សមាជិកបក្សថ្មីទាំងអស់ថា នេះ គឺជាធនធាន បន្ថែមទៀតដើម្បីធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពគ្រប់គ្រង និងដឹកនាំ ប្រទេសសំរាប់អាណត្តិ ក្រោយៗទៀត។ នេះជាការផ្តល់យុត្តិធម៌ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងតែខិតខំយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាជន ដើម្បីប្រជាជនមានជីវភាពសំបូរធូធា ប្រទេជាតិមានសុខសន្តិភាពនិងការអភិវឌ្ឍ។

សមាជិកបក្សដែលទើបចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ បានធ្វើការ សន្យារួមគ្នាថា នឹងសហការជួយគណបក្សឲ្យកាន់តែរឹមាំបន្ថែមទៀត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា៕

សមាជិក CNRP ៧៥១នាក់ នៅខេត្តឧត្តរមានជ័យ សម្រេចចូលរួមជីវភាព នយោបាយជាមួយ CPP

សមាជិក CNRP ៧៥១នាក់ នៅខេត្តឧត្តរមានជ័យ សម្រេចចូលរួមជីវភាព នយោបាយជាមួយ CPP

សមាជិក CNRP ៧៥១នាក់ នៅខេត្តឧត្តរមានជ័យ សម្រេចចូលរួមជីវភាព នយោបាយជាមួយ CPP