ទុស្សេចរន្តខ្សែភ្លើង ឆេះផ្ទះអស់មួយខ្នង នៅកៀនស្វាយ

កណ្តាល ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានអគ្គិភ័យ ឆាបឆេះ អស់ទំាងស្រុង នៅម៉ោង១២និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នេះ ដែលមូលហេតុបណ្តាលមក ពីទុស្សេខ្សែភ្លើង។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការឆេះផ្ទះនេះ ឈ្មោះ អ៊ុច ផៃ ភេទ ប្រុស អាយុ ៦២ឆ្នាំ និង ប្រពន្ធ ឈ្មោះគង់ គឹមហេង អាយុ៥៥ ឆ្នាំ មានកូន៨នាក់ ប្រុស៣នាក់  ស្រី៥នាក់។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ម្ចាស់ផ្ទះឈ្មោះ គង់ គឹមហេង និង កូនស្រី កំពុងសំរាកនៅក្រោមផ្ទះ បានឮសំឡេង ទុះសេខ្សែភ្លើង  គាត់ក៏បានឲ្យកូនទៅមើល ស្រាប់តែឃើញភ្លើងឆេះ ឃើញដូចនេះ គាត់ក៏បានរត់រកអ្នកជិតខាងឲ្យជួយពន្លត់ភ្លើង តែដោយភ្លើងឆេះខ្លាំងពេក មិនអាចពន្លត់បាន។

ចំពោះសម្ភារៈដែលបាត់បង់រួមមាន  ផ្ទះ១ខ្នង មានទំហំ ៦×៩ ម៉ែត្រ កំពស់ ៣ម៉ែត្រ តំបូលប្រក់ក្បឿង ជញ្ជាំងក្តារ ក្នុងនោះក៏មាន ម៉ូតូ ១គ្រឿង កង ១១គ្រឿង ប្រាក់ចំនួន ៥០០ដុល្លារ ទូរទស្សន៍ ១គ្រឿង ទូរ និង គ្រែចំនួន ៣គ្រឿង។

កម្លាំងនគរបាលបានឲ្យដឹងដែរថា ក្រោយពីទទួលព័ត៌មាននេះ កម្លំាងបានចុះទៅអន្តរាគមន៍ភ្លាមៗ ក៏ប៉ុន្តែដោយសារកន្លែងទីតាំងឆេះនៅឆ្ងាយហើយកម្លាំងភ្លើងខ្លាំងពេក ទើបមិនអាចជួយបានទាន់ពេលវេលា៕

ទុស្សេចរន្តខ្សែភ្លើង ឆេះផ្ទះអស់មួយខ្នង នៅកៀនស្វាយ

ទុស្សេចរន្តខ្សែភ្លើង ឆេះផ្ទះអស់មួយខ្នង នៅកៀនស្វាយ

ទុស្សេចរន្តខ្សែភ្លើង ឆេះផ្ទះអស់មួយខ្នង នៅកៀនស្វាយ

ទុស្សេចរន្តខ្សែភ្លើង ឆេះផ្ទះអស់មួយខ្នង នៅកៀនស្វាយ