​ស្រវឹង​ស្រាតណ្ហាឡើង​រោល​រាល​​ ចា​ប់​​ក្មេង​ស្រី​.​គ​រំលោភបានសម្រេច

ខេត្តកំពត ៖ បុរស​ម្នាក់​ផឹកស្រា​រហូត​ដល់​ស្រវឹង បាន​ដើរទៅ​ដេក​នៅ​គ្រែ​ក្រោមផ្ទះ​អ្នក​រាប់អាន​គ្នា ខណៈនោះ​ពេល​ឪពុក​-​ម្តាយ​ក្មេង​ស្រី​ចេញ​ទៅ​ច្រូតស្រូវ​អស់ ត្រូវ​បុរស​នោះ​ចាប់​ក្មេង​ស្រី​ដែល​មាន​អាយុ​ទើបតែ​១៤​ឆ្នាំ (​ជា​កូន​ម្ចាស់ផ្ទះ​) និង​ជា​មនុស្ស​គ​ផង រំលោភ​រហូត​បាន​សម្រេច ទើប​ដើរទៅ​ផ្ទះ​វិញ ដែល​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៦ ធ្នូ ២០១៥ កន្លង​មក ។

លោក​វរសេនីយឯក​គង់ សុ​ខន នាយ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​បានឱ្យ​ដឹង​ថា យោង​តាម​ពាក្យបណ្តឹង​របស់​ឪពុក​-​ម្តាយ​កុមារី​រង​គ្រោះ​បាន​ប្តឹង​ថា ឈ្មោះ​សំ ហិល ហៅ​ខិល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បាន​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​នៅ​វេលា​ម៉ោង​ខាងលើ ខណៈ​ខ្លួន​ចេញ​ទៅ​ច្រូតស្រូវ​នៅ​ស្រែ​ឆ្ងាយ​ពី​ផ្ទះ ។

ក្រោយ​ពី​ចាប់រំលោភ​បាន​សំរេច​ហើយ ក៏​ដើរទៅ​ផ្ទះ​ធ្វើ​ជា​មិនដឹង ដោយហេតុ​ថា​កូនស្រី​របស់​ខ្លួន ជា​មនុស្ស​គ​មិន​ចេះ​និយាយ​ប្រាប់​ឪពុក​ម្តាយ ប៉ុន្តែ​នៅ​ពេល​ខ្លួន​ទាំង​២​នាក់​មក​ពី​ច្រូតស្រូវ​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល ត្រូវ​បាន​ក្មេង​ស្រី​នៅផ្ទះ​ជិត​គ្នា​មក​ប្រាប់​ខ្លួន​ថា «​ពេល​មីង​និង​ពូ​ចេញ​ទៅ​ច្រូត ខ្លួន​បានឃើញ​ពូ​ហិល ចាប់រំលោភ​កូនស្រី​»

លោក​បន្ត​ថា ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឮ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ដែល​មានផ្ទះ​នៅ​ជិត​គ្នា​និយាយ​ប្រាប់ ដូច្នេះ​រូប​គាត់​ក៏​ដើរទៅ​ផ្ទះ​ពូ​ហិល​ហៅ​ខិល ដើម្បី​សួរនាំ​តើ​រឿង​ហ្នឹង ដូច​ក្មេង​ស្រី​នៅ​ក្បែរ​ផ្ទះ​និយាយ​ប្រាប់​មែនឬ​អត់ ? ពេល​សួរ​ឈ្មោះ​សំ ហិល ថា ខ្លួន​មិនដឹង​អ្វី​ទាំងអស់ ។ ក្រោយមក ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ក៏​នាំ​កូន​ទៅ​មន្ទីរ​បង្អែក​ស្រុក​ឈូក ដើម្បី​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ ។ ក្រោយ​ពិនិត្យ​រួច ត្រូវ​គ្រូពេទ្យ​បាន​ប្រាប់​ថា ពិតជា​ត្រូវ​បាន​គេ​រំលោភ​មែន ព្រោះ​តាម​ការ​ពិនិត្យ​ឃើញ​ថា មាន​ស្នាម​ដាច​ប្រដាប់​ភេទ​របស់​ក្មេង​ស្រី​រង​គ្រោះ ។

ក្រោយ​ពី​គ្រូពេទ្យ​ប្រាប់​ពី​លទ្ធផល​នៃ​ការ​ពិនិត្យ​ដូច្នេះ នៅ​ថ្ងៃ​ទី​២៧ ធ្នូ ២០១៥ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​នាំ​កូនស្រី​មក​ដាក់​ពាក្យ​ប្តឹង​នៅ​អធិការ​នគរបាល​ស្រុក​ជុំ​គី​រី ដើម្បី​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​មក​សាកសួរ​តែ​ម្តង ។