ផល​ សោភ័ណ្ឌ​ ​ចេញ​​ទៅ​វ៉ៃ​នៅ​ Thai Fight ​​ល្ងាច​នេះ​ទាំង​មិន​ទាន់​ច្បាស់​​ពី​​ដៃ​គូ


ផល​ សោភ័ណ្ឌ​ ​ចេញ​​ទៅ​វ៉ៃ​នៅ​ Thai Fight ​​ល្ងាច​នេះ​ទាំង​មិន​ទាន់​ច្បាស់​​ពី​​ដៃ​គូ

ល្ងាច​នេះ អ្នក​លេង​កណ្តាប់​ដៃ​ ផល សោភ័ណ្ឌ​​ ពិត​ជា​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Thai Fightមែន​នា​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ដៃ​គូ​នៅ​ឡើយ​​ទេ​ដោយ​សារ​ការ​ទាក់​ទង​ឆាប់​រហ័ស​ពេក។

 

ផល​ សោភ័ណ្ឌ​ ​ចេញ​​ទៅ​វ៉ៃ​នៅ​ Thai Fight ​​ល្ងាច​នេះ​ទាំង​មិន​ទាន់​ច្បាស់​​ពី​​ដៃ​គូ

 ផល សោភ័ណ្ឌ បង្គោល​ក្រហម

មុន​នេះ​បន្តិច ផល សោភ័ណ្ឌ បាន​ប្រាប់​ថា រូប​គេ​ពិត​ជា​ចេញ​ទៅ​ប្រកួត​នៅ​ Thai Fight នា​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ខាង​មុខ​នេះ​ប្រាកដ​មែន​ដែល​មាន​កីឡាករ​​កម្ពុជា​ កែវ រំចង់ ក៏​ត្រូវ​វ៉ៃ​ក្នុង​កម្ពុជា​នេះ​ដែរ។ កីឡាករ​រូប​នេះ​បាន​ប្រាប់​ថា រូប​គេ​មិន​ទាន់​ដឹង​ច្បាស់​ពី​ដៃ​គូ​ប្រកួត​នៅ​ឡើយ​ទេ​ដោយ​សារ​ការ​​ផ្គូផ្គង់​ និង​ការ​ទំនាក់​ទំនង​ជា​មួយ​ឆាប់​រហ័ស​ពេក។

 

ផល សោភ័ណ្ឌ បាន​បញ្ជាក់​ថា ភាគី​ Thai Fight បាន​ទាក់ទង​​គ្រូ​បង្ហាត់​របស់​ខ្លួន​ ហើយ​លោក​គ្រូ​ក៏​បាន​ប្រាប់​ឲ្យ​រៀប​ចំ​ខ្លួន​ចេញ​ដំណើរ​ទៅ​ល្ងាច​នេះ​តែ​ម្តង​ដោយ​មិន​ទាន់​ដឹង​ច្បាស់​ពី​ដៃ​គូ​នៅ​ឡើយ​ទេ។ ដៃ​គូ​របស់​គេ​អាច​ជា​កីឡាករ​ចាស់​វស្សា​របស់​ថៃ San Chhai ប៉ុន្តែ​ទម្ងន់​ខុស​គ្នា ដូច្នេះ​មិន​ទាន់​ប្រាកដ​ថា នរណា​ជា​ដៃ​គូ​របស់​គេ​ឡើយ។

 

ចំណែក​លោក ហ៊ុន ច័ន្ទរាជ គ្រូ​បង្ហាត់​ MMA បាន​ឲ្យ​ដឹង​ថា ខាង Thai Fight បាន​ទាក់​ទង​រូប​លោក​ឲ្យ​រៀប​ចំ​កីឡាករ​កម្ពុជា​២​នាក់​ទៅ​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​​គឺ Saiyok និង San Chhai ប៉ុន្តែ​លោក​មិន​ហ៊ាន​ទទួល​រក​កីឡាករ​កម្ពុជា​ណា​ឲ្យ​ប្រកួត​ជា​មួយ​ឡើយ​ ដោយ​សារ​លោក​មើល​ឃើញ​ថា កីឡាករ​​ថៃ​ទាំង​ពីរ​នាក់​នោះ​ពិត​ជា​ខ្លាំង។ ទោះ​យ៉ាង​ណា​លោក​មិន​ប្រាកដ​ថា ភាគី​ខាង​ថៃ​បាន​ទាក់​ទង​ទៅ​កីឡាករ​កម្ពុជា​រូប​ណា​ឡើយ។

 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក ហ៊ុន ច័ន្ទរាជ បាន​ឲ្យ​ដឹង​ទៀត​ថា ភាគី Thai Fight កំពុង​ទាក់​ទង​រូប​លោក​ឲ្យ​ធ្វើ​ជា​​ចៅ​ក្រម​សម្រាប់​ការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា កែវ រំចង់ និងកីឡាករ​ថៃ Iquezang សម្រាប់​ការ​ប្រកួត​ថ្ងៃ​ទី​៣១​ខាង​មុខ​នេះ ប៉ុន្តែ​លោក​មិន​ទាន់​សម្រេច​ទទួល​យក​ការងារ​នៅ​ឡើយ​ទេ ដោយ​សារ​លោក​ជាប់​ដឹក​នាំ​កីឡាករ កីឡាការិនី​របស់​លោក​ទៅ​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ក្នុង​ទ្រុង Full Mental Dojo នៅ​ដើម​ខែ​មករា ហ្នឹង​ដែរ ប៉ុន្តែ​ប្រសិន​បើ​ទទួល​បាន​ប្រាក់​កម្រៃ​សមរម្យ លោក​នឹង​ចេញ​ទៅ​ធ្វើ​ជា​ចៅ​ក្រម និង​បន្ត​ដឹក​នាំ​កីឡាករ​របស់​លោក​ចូល​រូម​ប្រកួតនៅ Full Mental Dojo តែ​ម្តង។

 

ការ​ផ្គូ​ផ្គង់​ជា​បន្ទាន់​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​កីឡាករ​មីយ៉ាន់ម៉ា​​​បាន​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​សម្រាប់​ជា​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សាកល។ ផល សោភ័ណ្ឌ ទើប​តែ​បាន​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​នៅ​កម្មវិធី​ខារ៉ាបាវ​របស់​សង្វៀន​បាយ័ន​បាយ័ន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថ្មី​ៗ​ទេ និង​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ខាង​មុខ​នេះ​ឡើយ៕

 

អត្ថបទ៖ ជាន ចាន់រ៉ា