ស្ត្រី​ដែល​ពិសា​គ្រឿង​ស្រវឹង​ច្រើន នឹង​ប្រឈមមុខ​ខ្ពស់​ឱ្យ​កើត​…​

តាម​ការសិក្សា​ថ្មីៗ​ដោយ​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បានអោយដឹងថា ការ​ពិសា​ស្រា​ដែល មាន​សារធាតុ​អាល់កុល​អាច​បង្ករ​អោយ​ឈានទៅ​កើត​ជំងឺមហារីក ៤​ដង​ជាង​អ្នក​មិន​ពិសា ជា​ពិ​សេស​ចំពោះ​អ្នក​ចូលចិត្ត​ពិសា​ស្រា និង​ស្រា​បៀរ​១​កែវជា​រៀងរាល់ថ្ងៃ​។

ការសិក្សា​នេះ​គេ​បានធ្វើ​ការសិក្សា​ទៅលើ​ស្ត្រី​ចំនួន ៣៣៤ ៨៥០​ នាក់ ក្នុង​ចន្លោះ​អាយុ ៣៥​ដល់ ៧០​ឆ្នាំ ក្នុងប្រទេស​ចំនួន ​១០​ ក្នុង​តំបន់​អឺរ៉ុប​។ ការសិក្សា​នេះ​គឺ​បាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ក្នុងប្រទេស​អេស្បាញ​ចំនួន ៥ ដោយ​សិក្សា​ទៅលើ​ទិន្នន័យ​មុនៗ​និង​ទិន្នន័យ​ថ្មីៗ ដោយបាន​ធ្វើតេស្ត​វិភាគ​ទៅលើ​ស្ត្រី​ចំនួន ១១៥៧៦ នាក់​ដោយផ្ទាល់​ដែលមាន​ជំងឺមហារីក​សុដន់​ក្នុង​រយៈពេល ១១​ឆ្នាំ​។

តាមរយៈ​ការធ្វើ​តេស្ត​នេះ គេ​បាន​រកឃើញថា ការ​ពិសា​ស្រា​ត្រឹមតែ​ចំនួន ១០ ​ក្រាម​នៃ​ជាតិ​អាល់កុល​ក្នុង​មួយថ្ងៃ គឺអាច​បង្ករ​អោយ​កើត​ជំងឺមហារីក​បាន ៤%​។ ដូច្នេះ គេ​អាច​និយាយបានថា បើ​ពិសា​ស្រា​ត្រឹមតែ ១​កែវ ជា​រៀងរាល់ថ្ងៃ​គឺអាច​ឈានទៅ​កើត​ជំងឺមហារីក ច្រើនជាង​ស្ត្រី​ដែល​មិន​ពិសា​។​ ដូច្នេះ​ស្ត្រី​ដែល​ចូលចិត្ត​ពិសា​គ្រឿង​ស្រវឹង​ច្រើន គួរ​ពិចារណា​នឹង​បញ្ហា​សុខភាព​នេះ ហើយ​គួរ​ទៅ ពិនិត្យ​សុខភាព​អោយបាន​ទៀងទាត់​។​ ​សុផល

ស្ត្រី​ដែល​ពិសា​គ្រឿង​ស្រវឹង​ច្រើន នឹង​ប្រឈមមុខ​ខ្ពស់​ឱ្យ​កើត​…​