Tweak នេះ​អាច​អោយ​ផ្អាក (pause) បាន ពេល​ថត​វីដេអូ នៅ​លើ iPhone !!!

ដូចដែល ប្រិយមិត្ត ធ្លាប់បានដឹង រួច​មក​ហើយ ជា​ពិសេស​គឺ​អ្នក​ប្រើ​ប្រាស់ iPhone តែ​ម្តង គឺថា នៅ​ក្នុង​កម្មវិធី កាមេរ៉ា មិន​មាន​មុខងារ​ សម្រាប់​អោយ​យើង ធ្វើការ pause វីដេអូនោះទេ គឺបានត្រឹមតែ ថត​ហើយ និងបញ្ឈប់ (stop) ទៅវិញតែប៉ុណ្ណោះ។

Tweak នេះ​អាច​អោយ​ផ្អាក (pause) បាន ពេល​ថត​វីដេអូ នៅ​លើ iPhone !!!

ដោយសារតែបែបនេះហើយ ទើបធ្វើអោយ អ្នកប្រើប្រាស់ ភាគច្រើន ជាពិសេសអ្នកប្រើប្រាស់ iDevice មានអារម្មណ៍ ធុញទ្រាន់ ក៏ព្រោះតែវា មិនអាច pause បាន ដូចក្នុងស្មាតហ្វូន Android ដទៃទៀត។ យ៉ាង​ណាមិញ ជាមួយនឹង បញ្ហានេះដែរ យើងក៏មានដំណោះស្រាយមួយ ដ៏ប្រសើរផងដែរ តែសម្រាប់តែ អ្នកដែលបាន jailbreak iPhone របស់ពួកគេ ហើយតែប៉ុណ្ណោះ ដោយត្រូវតម្លើង Tweak មួយ នឹងរួចជា​ស្រេច​តែម្តង។ ដូចនេះ ដើម្បីដឹង អោយកាន់តែច្បាស់ សូមអានពី លំនាំនៃការតម្លើង ខាងក្រោមនេះ ទាំងអស់គ្នា!

តម្រូវការ

  • iPhone ដែលដំណើរការដោយ iOS8 & iOS9
  • ត្រូវតែ jailbreak និងមានតម្លើង Cydia

វិធីសាស្រ្ត

  • ចូលទៅកាន់ Cydia > Search > វាយពាក្យ “RecordPause” និងធ្វើការតម្លើងជាការស្រេច
  • ក្រោយពី Restart Springboard រួច វានឹងដំណើរការ ដោយស្វ័យប្រវត្តិតែម្តង

សម្រាប់ពត៌មានបន្ថែមអំពីការប្រើប្រាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ដូចនេះ សម្រាប់ប្រិយមិត្ត​ ដែលធ្លាប់តែមានបញ្ហា មិនអាចផ្អាក ពេលថតវីដេអូនោះ អាចសាកល្បង តម្លើង Tweak មួយនេះបាន ដើម្បីដោះស្រាយ នូវបញ្ហា ខាងលើនេះ។

  •  សូមចុចទីនេះ ដើម្បី Subcribe Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!
  • ដោយ: Mai
  • 4:17 PM, 29 December
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ