ការ​ស្រាវជ្រាវ​៖ ម៉ោង​៣​រសៀល ​​ជា​​ពេល​វេលា​​រួម​ភេទ​ល្អ​បំផុត មិន​ចាញ់​ព្រឹក​ព្រលឹម


ការ​ស្រាវជ្រាវ​៖ ម៉ោង​៣​រសៀល ​​ជា​​ពេល​វេលា​​រួម​ភេទ​ល្អ​បំផុត មិន​ចាញ់​ព្រឹក​ព្រលឹម

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​ដឹង​ហើយ​ថា​ការ​រួម​ភេទ​នា​ព្រឹក​ព្រលឹម គឺ​ល្អ​ជាង​ពេល​ផ្សេង​ទៀត ប៉ុន្តែ​​​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​បាន​រក​ឃើញ​ថា​ពេល​វេលា​ដ៏​ល្អ​បំផុត​​មួយ​ទៀត​​ គឺ​ម៉ោង ​៣​រសៀល។ ហេតុផល​គឺ​ដោយសារ​នៅ​វេលា​នេះ​ ​​​​បុរស​ និង​ស្ត្រី​ ​​​​អាច​យល់​ពី​​ចំណង់​ផ្លូវ​ភេទ​​​គ្នា​ទៅវិញ​ទៅ​មក​ ហើយ​​ម្យ៉ាង​ទៀត ​​​ស្ត្រី​មាន​​កម្រិត​អ័រម៉ូន Cortisol កើន​ឡើង ដែល​ជួយ​ឲ្យ​អារម្មណ៍​​ភ្ញោច និង​មាន​​ភាព​ស្វាហាប់។​​​​ មួយ​វិញ​ទៀត ក្នុង​ពេល​វេលា​ដូច​គ្នា​​នេះ​ បុរស​​​ក៏​បាន​​កើន​ឡើង​កម្រិត​អ័រម៉ូន Oestrogen ​ដែល​ធ្វើ​ឲ្យ​​អារម្មណ៍​ពួកគេ​​ពុះកញ្ជ្រោល​ខ្លាំង​ផង​ដែរ។

 

ការ​ស្រាវជ្រាវ​៖ ម៉ោង​៣​រសៀល ​​ជា​​ពេល​វេលា​​រួម​ភេទ​ល្អ​បំផុត មិន​ចាញ់​ព្រឹក​ព្រលឹម

 

​អ្នក​ជំនាញ​ផ្នែក​អ័រម៉ូន ​កញ្ញា​ Alisa Vitti រៀប​រាប់​ថា ​នៅ​ម៉ោង ៣​រសៀល​ ជា​ពេល​វេលា​​សក្ដិសម​សម្រាប់​ការ​ឡើង​គ្រែ​ជាមួយ​គូស្នេហ៍ (ប្ដី-ប្រពន្ធ) មិន​ចាញ់​ពេល​ព្រឹក​ព្រលឹម ដែល​​កម្រិត​​​អ័រម៉ូន Testosterone ​(អ័រម៉ូន​ភេទ) ​​​​កើន​ឡើង​ខ្លាំង​នោះ​ទេ។​

ការ​រួម​ភេទ​របស់​បុរស​ពេល​រសៀល​​ល្អ ព្រោះ​​កម្រិត​អ័រម៉ូន Testosterone ​ធ្លាក់​ចុះ​ តែ​កម្រិត​អ័រម៉ូន Oestrogen ​​កើន​ឡើង​។ ​​អ្នក​ជំនាញ​ខាង​លើ​​បន្ថែម​ថា ​ក្រោយ​ពី​ស្ត្រី​បញ្ចេញ​ពង​អូវុល ​ពួកគេ​​កើន​ឡើង​អ័រម៉ូន Oestrogen និង Testosterone ​ដែល​ធ្វើ​​​ឲ្យ​ចំណង់​ផ្លូវ​ភេទ​មាន​ខ្លាំង​​ដែរ​។ បើ​តាម​ការ​គណនា ​​រវាង​បុរស​ និង​ស្ត្រី​​ ម៉ោង ៣រសៀល​​ជា​ពេល​វេលា​ល្អ​បំផុត​មួយ​ទៀត​ក្នុង​ការ​រួម​ភេទ​ បន្ទាប់​ពី​ពេល​ព្រឹក​ព្រលឹម៕

 

ចុច​អាន៖ អ្នក​វិទ្យាសាស្ត្រ​ស្រាយ​ចម្ងល់​ថាហេតុអ្វី​បាន​មនុស្ស​ខ្ពស់​ពេក​​ឆាប់​ស្លាប់?

ចុចអាន៖ កំហុស​៦យ៉ាង​របស់​​​ស្ត្រី​ តែង​ប្រព្រឹត្ត ​ក្នុង​វ័យ​កណ្ដាល

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail