“This Is Us”​ ជា​សារមន្ទីរ​សិច​ ​ប្រាប់​ប្រវត្តិ​ពេស្យាចារ​ក្នុង​ប្រទេស​ថៃ​

“This Is Us”​ ជា​សារមន្ទីរ​សិច​ ​ប្រាប់​ប្រវត្តិ​ពេស្យាចារ​ក្នុង​ប្រទេស​ថៃ​

នៅ​ជាយ​​រាជ​ធានី​​បាងកក​ អគារ​មួយ​ដែល​មាន​ស្លាក​យីហោ​ “This Is Us”​ គឺ​ជា​សារមន្ទីរ​សិច​ បង្កើត​ឡើង​ដោយ​មូលនិធិ​ Empower ​ក្នុង​ប្រទេស​ថៃ​ ដែល​មនុស្ស​ទាំង​អស់​មិន​អាច​ដើរ​ទៅ​ទស្សនា​តាម​ចិត្ត​ចង់​នោះ​ទេ​ ទាមទារ​ឲ្យ​មាន​ការ​កក់​សំបុត្រ​ជាមុន។

 

ថវិកា​ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​សារមន្ទីរ​នេះ​នឹង​ត្រូវ​យក​ទៅ​ជួយ​ដល់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ក្នុង​ប្រទេស​ថៃ។ អ្នក​ប្រចាំ​ការ​នៃ​សារមន្ទីរ​នេះ​ Chantawipa Apisuk ​ឲ្យ​ដឹង​ថា​ ការ​ចូល​ទស្សនា​គឺ​មាន​លក្ខណៈ​តឹង​តែង​ ចាំ​បាច់​ត្រូវ​​មាន​ការ​ណាត់​ជាមុន។

 

“This Is Us”​ ជា​សារមន្ទីរ​សិច​ ​ប្រាប់​ប្រវត្តិ​ពេស្យាចារ​ក្នុង​ប្រទេស​ថៃ​

 

 

“សារមន្ទីរ​នេះ​មិន​បាន​បើក​ជា​សាធារណៈ​នោះ​ទេ។ ប្រជាជន​ថៃ​ក៏​អាច​ចូល​ទស្សនា​បាន”។ Chantawipa ​បាន​និយាយ។

 

អ្នក​ធ្លាប់​ទៅ​ទស្សនា​ឲ្យ​ដឹង​ថា​ ក្នុង​សារមន្ទីរ​​មាន​តាំង​បង្ហាញ​ឧបករណ៍​សិច​ ស្រោម​អនាម័យ​ របស់​របរ​ទាក់​ទង​នឹង​ផ្លូវ​ភេទ​ រូបភាព​ និង​អ្វី​ៗ​ជា​ច្រើន​ទៀត។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​ គឺ​កាល​ពី​បើក​ដំណើរ​ការ​សារមន្ទីរ​ដំបូង​ រូប​គំនូរ​ត្រូវ​បាន​គូរ​លើ​ជញ្ជាំង​ពិពណ៌នា​កាល​ពី​៤០០​ឆ្នាំ​មុន​ ដែល​ការ​បម្រើ​ផ្លូវ​ភេទ​ត្រូវ​បាន​ដោះដូរ​ដោយ​អង្ករ​ក្នុង​ប្រទេស​នេះ។

 

Chantawipa​ និយាយ​ថា៖ “សេវាកម្ម​បម្រើ​ផ្លូវ​ភេទ​គឺ​ស្រព​ច្បាស់​នា​ពេល​នោះ។ រួម​ភេទ​ម្ដង​ត្រូវ​ចំណាយ​អង្គរ​១៥​គីឡូ​ក្រាម​ ដែល​ប្រហែល​ស្មើ​នឹង​២៩​ដុល្លារ​នា​ពេល​បច្ចុប្បន្ន”។

 

យោង​តាម​ព័ត៌មាន​ដែល​បង្ហាញ​នៅ​លើ​ជញ្ជាំង​នៃ​សារមន្ទីរ​នេះ​បាន​ឲ្យ​ដឹង​ថា ពេស្យាចារ​ថៃ​បាន​ចាប់​ផ្ដើម​រីក​ចម្រើន​ខ្លាំង​អំឡុង​សង្គ្រាម​វៀតណាម​ ដោយ​មាន​ទាហាន​អាម៉េរិកាំង​ប្រហែល​៧០​០​ ០០០​នាក់​បាន​មក​លម្ហែ​កាយ​តាម​ផ្ទះ​បន​ក្នុង​ប្រទេស​នេះ។

 

បច្ចុប្បន្ន​តាម​ការ​ប៉ាន់ស្មាន​មាន​២៥០​ ០០០​នាក់​កំពុង​បម្រើ​ផ្លូវ​ភេទ​ក្នុង​ប្រទេស​ថៃ​ ហើយ​មូលនិធិ​​ Empower ​​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៥​ គឺ​ដើម្បី​អប់រំ​ដល់​នារី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​ទី​នោះ៕

 

ចុច​អាន៖ យន្តហោះ​ម៉ាឡេស៊ី MH132 ហោះ​ច្រឡំ​គោលដៅ​​ ត្រូវ​ទៅ​កូឡាឡាំពួរ បែរ​ជា​ទៅ​អូស្រ្ដាលី

 

 

 

ប្រភព៖ the guardian