កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

ប៉េកាំង៖ តាមប្រភពព័ត៌មានស៊ិន ហួនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ បានដាក់បង្ហាញជាសាធារណៈលើគេហទំព័ររបស់ខ្លួន ស្តីពីកំពូលអត្តពលិកទាំង ១០រូប នៅលើពិភពលោកនៅឆ្នាំ ២០១៥។ អត្តពលិកទាំងនេះសុទ្ធសឹងជាអត្តពលិកឆ្នើមដែលរកបានមេដាយ ក្នុងព្រឹត្តិការណ៍នានាលំដាប់ពិភពលោកទៀតផង។

១. កីឡាករ Usain Bolt (Jamaica) រត់ប្រណាំង៖

កីឡាករ Bolt បានក្លាយជាអត្តពលិកដំបូងគេដែលឈ្នះមេដាយមាសចំនួន៣ ក្នុង ៣ ប្រកួតជាប់គ្នា នៃព្រឹត្តិការណ៍ជើងឯកពិភពលោក ដូចជាវិញ្ញាសា រត់ចម្ងាយ១០០, ២០០និងរត់បណ្តាក់ ៤x១០០ម៉ែត្រ ទីក្រុងប៉េកាំង ប្រទេសចិន ឆ្នាំ ២០១៥ ។កីឡាករ វ័យ៣២ឆ្នាំរូបនេះបានទទួលជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្ត នៃជើងឯកអត្តពលកម្មពិភពលោក។

'

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

២.កីឡាករ Stephen Curry (អាមេរិក)បាល់បោះ៖

រដូវកាលឆ្នាំ២០១៤-២០១៥ Curry បានដឹកនាំក្រុម Warriors គ្រងជើងឯកក្របខ័ណ្ឌ NBA Championship ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧៥ ។ Curry រកបាន ២៣,៨ ពិន្ទុ និងassists 7.7 នៅក្នុងរដូវកាល ២០១៤-១៥ និង ២៨,៨ ពិន្ទុ និងឈានចូលប្រកួតវគ្គជម្រុះ ៦,៤ ក្នុងព្រឹត្តិការណ៍2015 NBA Most Valuable Player (MVP) ។ ក្នុងឆ្នាំ ២០១៥-១៦ ក្រុម Golden Stateបានឈ្នះពានក្នុងក្របខ័ណ្ឌ NBA ពេលចាប់ផ្តើមរដូវកាលដំបូង។

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

៣. កីឡាករ Novak Djokovic (Serbia)កីឡាវាយកូនបាល់៖

Djokovic បានគ្រងតំណែងចំណាត់ថ្នាក់លេខ ១ ពានពិភពលោក ។ កីឡាកររូបនេះបានទទួលពាន Grand Slam ចំនួន ៣ ក្នុងប្រភេទវាយឯកត្តជន ហើយលោកបានក្លាយជាអ្នកដំបូងក្នុងការឈ្នះពានរង្វាន់៤នៅវគ្គផ្តាច់ព្រ័ត្រចុងឆ្នាំជាប់ៗគ្នា។

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

៤.កីឡាករ Lionel Messi (អាហ្សង់ទី)បាល់ទាត់៖

កីឡាករ Messi របស់ក្រុមBarcelona ឈ្នះពានចំនួន៥ នៅក្នុងឆ្នាំ២០១៥ 2015 ក្នុងនោះរួមមានពាន Spanish league, ពាន Copa del Rey,ពាន Champions League, ពាន UEFA Super Cup និងពាន World Club Cup ហើយលោកកំពុងឈានជើងចូលវគ្គផ្តាច់ព្រ័ត្រពាន 2015 Copa America ។

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

៥.កីឡាការិនី Katie Ledecky (អាមេរិក)ហែលទឹក៖

កីឡាការិនី Ledecky វ័យ១៨ ឆ្នាំរូបនេះបានដណ្តើមឈ្នះមេដាយមាសចំនួន៥គ្រឿង និងមេដាយប្រាក់ចំនួន ៣ គ្រឿង នៅព្រឹត្តិការណ៍2015 World Championships។ Ledecky ទទួលបានឈ្នះមេដាយលើដំបូងក្នុងវិញ្ញាសាហែលសេរីចម្ងាយ ២០០ម៉ែត្រ, ៤០០ម៉ែត្រ ៨០០ម៉ែត្រ និងចម្ងាយ១៥០០ម៉ែត្រ ។

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

៦.កីឡាករ Lewis Hamilton (អង់គ្លេស ) ប្រណាំងឡានF1៖

Hamilton បានឈ្នះពានរង្វាន់ F1 world championship លើកទី៣របស់ខ្លួន បន្ទាប់ពីលោកបានឈ្នះពាន Grand Prix ១០លើក និងជាប់ជើងឯករង៦ជំនាន់ក្នុងរដូវកាលនេះ។

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

៧.កីឡាការិនី Serena Williams (អាមេរិក)កីឡាវាយកូនបាល់៖

Williamsបានឈ្នះ three Grand Slams ក្នុង២០១៥ ហើយ បានក្លាយជាស្ត្រីចំណាស់ជាងគេបំផុតក្នុងការឈ្នះពានរង្វាន់ Open បន្ទាប់ពីទទួលជ័យជម្នះរបស់នាងក្នុងព្រឹត្តិការណ៍ Wimbledon ។ Williams ត្រូវបានបោះឆ្នោតកម្មវិធី WTA ជាប់ជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ២០១៥ លើកទី ៧។

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

៨.កីឡាករ Cristiano Ronaldo (ព័រទុយហ្គាល់)បាល់ទាត់៖

Ronaldo បានឈ្នះពានរង្វាន់ឆ្នាំ ២០១៤ របស់ FIFA Ballon d'Or នៅក្នុងខែមករាឆ្នាំ ២០១៥ និងបានគ្រងតំណែងជាកីឡាករលេងល្អបំផុត ពិភពលោករបស់ FIFA សម្រាប់លើកទី៣។ កីឡាកររូបនេះបានស៊ុតបញ្ចូលទី៤៨ គ្រាប់នៅ La Liga រដូវកាល ២០១៤-១៥ និងបានស៊ុតបញ្ចូលទីក្នុងការប្រកួត UEFA Champions Leagueចំនួន១០គ្រាប់។ ក្រៅពីនេះ Ronaldo ក៏បានស៊ុតបញ្ចូលទី៥គ្រាប់ក្នុងក្របខ័ណ្ឌ UEFA Euro ឆ្នាំ២០១៦វគ្គជម្រុះហើយបានក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេការប្រកួតវគ្គជម្រុះ គឺ២៦ គ្រាប់។

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

៩.កីឡាការិនី Genzebe Dibaba (អេត្យូពី)រត់ប្រណាំង៖ 

Dibaba ត្រូវបានគេដាក់ឈ្មោះថា Sportswoman នៅកម្មវិធី Laureus World Sports Awards នៅក្នុងខែមេសា។ នៅក្នុងខែកក្កដា Genzebe បានបំបែកកំណត់ត្រាពិភពលោករត់ចម្ងាយ១៥០០ម៉ែត្រ ដោយប្រើថេរវេលា ៣:៥០:០៧នាទីតែប៉ុណ្ណោះ។ ការប្រកួតជើងឯកពិភពលោកនៅទីក្រុងប៉េកាំង នាង Genzebe Dibaba ទទួលបានមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ១៥០០ ម៉ែត្រ ហើយDibabaក៏ត្រូវបានគេដាក់ឈ្មោះជាស្ត្រីរបស់ IAAF World Athletics ប្រចាំឆ្នាំឆ្នាំ២០១៥ក្នុងខែវិច្ឆិកា។

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥

១០. កីឡាករ Marcel Hirscher (អូទ្រីស) ជិះស្គី៖

Hirscher បានក្លាយជាកីឡាករជិះស្គីអាល់ផែន ដំបូងបង្អស់ដែលឈ្នះពានរង្វាន់ World Cup ចំនួន៤ដងក្នុង នៅឆ្នាំ ២០១៥៕

កំពូលអត្តពលិក ទាំង១០រូប នៅលើ ពិភពលោក ប្រចាំឆ្នាំ២០១៥