អ៊ីរ៉ង់ ជញ្ជូន អ៊ុយរ៉ាញ៉ូម កម្រិតទាប ១១តោនទៅរុស្ស៊ី ដើម្បីគោរព តាមកិច្ចព្រមព្រៀង

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស អាមេរិកលោក ចន ឃឺរី បានថ្លែងឲ្យដឹងថា នាវាមួយគ្រឿង ផ្ទុកដោយសារធាតុ អ៊ុយរ៉ាញ៉ូមកម្រិតទាប ២៥ពាន់ផោន ស្មើនឹង ១១តោន បានចេញដំណើរ ពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ដោយលោកបានហៅវាថា “ជាជំហ៊ានដ៏សំខាន់ បំផុតមួយ ដែលអ៊ីរ៉ង់ ធ្វើដើម្បីតបតាមការប្ដេជ្ញាចិត្តរបស់ខ្លួន”។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នេះដោយលើកឡើង ពីសម្ដីរបស់លោក ឃឺរី ក្នុងសេចក្ដីថ្លែងការមួយបន្ដទៀតថា “ខ្ញុំមានសេចក្ដីរីករាយ ដើម្បីរាយការណ៍ នូវអ្វីដែលយើងធ្លាប់បានចង្អុល បង្ហាញពីដំណើរការយ៉ាងសំខាន់របស់អ៊ីរ៉ង់ ដើម្បីបំពេញ តាមកិច្ចប្ដេជ្ញានុយក្លេអ៊ែរ ក្រោមកិច្ចព្រមព្រៀង របស់ខ្លួន”។

លោកបន្ថែមទៀតថា ការដឹកជញ្ជូនវត្ថុធាតុអ៊ុយរ៉ាញ៉ូម ដែលជាធាតុសម្រាប់បង្កើត អាវុធ នុយក្លេអ៊ែរ នេះរួមបញ្ចូល ទាំងការលុបបំបាត់ទាំងស្រុងនូវវត្ថុធាតុនុយក្លេអ៊ែរ រហូតដល់ ២០ភាគរយ។

ក្រោយឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងប្រទេសអ៊ីរ៉ង់ និងបណ្ដា ប្រទេស មហាអំណាចពិភពលោក កាល ពីក្នុងខែកក្កដា បានតម្រូវឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ បញ្ចូនចេញនូវវត្ថុធាតុអ៊ុយរ៉ាញ៉ូមកម្រិតទាបចេញទាំងអស់ គឺទុក ត្រឹមតែ ៣០០គីឡូក្រាមក្នុងប្រទេសតែប៉ុណ្ណោះ៕

អ៊ីរ៉ង់ ជញ្ជូន អ៊ុយរ៉ាញ៉ូម កម្រិតទាប ១១តោនទៅរុស្ស៊ី ដើម្បីគោរព តាមកិច្ចព្រមព្រៀង

  • អ៊ីរ៉ង់ ជញ្ជូន អ៊ុយរ៉ាញ៉ូម កម្រិតទាប ១១តោនទៅរុស្ស៊ី ដើម្បីគោរព តាមកិច្ចព្រមព្រៀង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2015/12/29  Category:​អន្តរជាតិ