អតីត តារាសម្តែង ក្រុមហ៊ុន Mediacorp នាង Tiffany Leong បានស្លាប់វ័យ ៣០ឆ្នាំ

ចិន៖ តារាសម្តែងដើមកំណើតម៉ាឡេស៊ីរបស់ក្រុមហ៊ុន Mediacorp ដ៏ល្បីល្បាញរចិន គឺនាង Tiffany Leong បានស្លាប់បាត់បងជីវិតក្នុងវ័យ៣០ ឆ្នាំ ដោយជំងឺ Neoplasia (MEN) syndrome (ជំងឺតំណពូជ) កាលពីថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នាំ ២០១៥ ម្សិលមិញ នៅផ្ទះនាង នៅខេត្តក្វាងទុង ក្នុងប្រទេសចិន នេះបើតាមការចេញផ្សាយពីគេហទំព័រសិង្ហបូរីនាថ្ងៃទី ២៨ខែធ្នូ។

យោងតាមគេហទំព័រ Straits Times បានរាយការណ៍ថា នាង Leong បានស្លាប់បន្ទាប់ពីនាងមានជំងឺរ៉ាំរៃអស់រយៈពេលជាង២ឆ្នាំ ជាប្រភេទជំងឺតំណពូជកម្រមួយ។ នាងត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យថា មានNeoplasia (MEN) syndrome រោគសញ្ញានៃជំងឺនេះកាលពីឆ្នាំ២០១៣ ចំពោះការស្លាប់របស់នាងត្រូវបានប្រកាសនៅក្នុងសារមួយនៅលើទំព័រហ្វេសប៊ុករបស់នាងនាថ្ងៃច័ន្ទ ប្រហែលម៉ោង៧៖៣០ល្ងាច។ នាង Tiffany Leong បានត្រលប់ទៅថតរឿងនៅប្រទេសម៉ាឡេស៊ីកាលពីដើមឆ្នាំនេះ ប៉ុន្តែត្រូវបានគេបង្ខំឲ្យបញ្ឈប់ជាថ្មីម្តងទៀត បន្ទាប់ពីការឆ្លងមេរោគ នាងបានទទួលរងការព្យាបាលឡើងវិញពេលនេះ។

នាង Tiffany Leong ទទួលបានភាពជោគជ័យនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងវិស័យតារាម៉ូដែលមុនឆ្លងកាត់ ទៅសម្ដែងក្នុងកម្មវិធីទូរទស្សន៍នៅប្រទេសសិង្ហបុរី។ នាងជាតារាសម្តែងឲ្យផលិតកម្មសិង្ហបុរី និងម៉ាឡេស៊ីដាក់បញ្ជាំងទូរទស្សន៍ ដូចជារឿង La Femme (2008),រឿង Priceless Wonder (2010) និងរឿង Turning Point (2015) ហើយនាងត្រូវបានគេតែងតាំងសិល្បការិនីដែលមានប្រជាប្រិយភាពបំផុតទាំង ១០ នៅកម្មវិធី Star Awards ឆ្នាំ ២០១១ ៕

អតីត តារាសម្តែង ក្រុមហ៊ុន Mediacorp នាង Tiffany Leong បានស្លាប់វ័យ ៣០ឆ្នាំ