របបអាហារ ធ្វើឲ្យ សុដន់មនុស្សស្រី លូតលាស់ មិនល្អ

សុខភាព៖ ម្ហូបអាហារដែលយើងបរិភាគរាល់ថ្ងៃមានផលប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ជាពិសេសចំពោះស្ត្រីត្រូវប្រឈមមុខនឹងបញ្ហាសុដនលូតលាស់មិនបានល្អ។ សារធាតុដែលនៅក្នុងអាហារខ្លះអាចធ្វើឲ្យសុដនរបស់មនុស្សស្រីឆាប់ធ្លាក់យារគ្មានភាពទាក់ទាញ ហើយធ្វើឲ្យស្បែកមានភាពជ្រីវជ្រួញទៀត។

កាហ្វេៈ
ជាមួយនឹងបរិមាណនៃការប្រើប្រាស់ជាតិកាហ្វេអ៊ីនជាង ១០០ ក្រាមក្នុងមួយថ្ងៃ ធ្វើឲ្យសមាសធាតុនៃការដុតបំផ្លាញ់ជាតិខ្លាញ់ត្រូវបានកាត់បន្ថយ។ នេះជាមូលហេតុដែលធ្វើឲ្យមនុស្សស្រីប្រឈមមុខនឹងភាពធាត់ ហើយសកម្មភាពនៃការផលិតហ្សែននៅក្នុងសុដន ឬការអភិឌ្ឍន៍ឲ្យមានភាពល្អប្រសើរក៏មានការថយចុះដែរ។

ស្រា និងបៀរៈ
សមាសភាគគ្រឿងស្រវឹងនៅពេលដែលបរិភោគច្រើនពេកធ្វើឲ្យរាងកាយបាត់បង់ជាតិទឹកដ៏ច្រើន។ នេះក៏ជាហេតុផលដែលធ្វើឲ្យសុដនរបស់អ្នកកាន់តែរួមតូចផងដែរ លើសពីនេះទៅទៀតគ្រឿងស្រវឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងធ្វើឲ្យការចង់ចាំថយចុះ។

កុំបរិភាគជាតិខ្លាញ់ៈ
ដូចដែលអ្នកធ្លាប់ដឹងស្រាប់ហើយ ការបរិភោគជាតិខ្លាញ់ធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសគឺសមាសភាគជាលិកាដែលត្រូវចូលទៅថែបំប៉នសុដន់ត្រូវបានកាត់បន្ថយ។ ដូច្នេះហើយការបរិភោគជាតិខ្លាញ់តិច ឬមិនបរិភោគខ្លះធ្វើឲ្យស្បែករបស់អ្នកមានសុខភាពល្អ និងមិនជ្រីវជ្រួញ។

តែបៃតងៈ
ទោះបីជាតែបៃតងមានជាតិកាហ្វេអ៊ីនតិច ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ច្រើនហួសហេតុពេកជាតិកាហ្វេអ៊ីននៅក្នុងរាងកាយក៏កើនឡើងកាន់តែខ្លាំងដែរ។ តែបៃតងអាចធ្វើឲ្យអ្នកគេងមិនលក់ បាត់បង់ជាតិទឹក នេះជាក្តាដែលធ្វើឲ្យស្បែករបស់អ្នកឆាប់មានភាពជ្រីវជ្រួញ ពុំសូវមានភាពទាក់ទាញ។ ប៉ុន្តែតែបៃតងក៏អាចជួយឲ្យស្បែករបស់អ្នកមានភាពស្រស់ថ្លា ប្រសិនបើអ្នកប្រើប្រាស់ឲ្យបានទៀងទាត់ និងមានកម្រិតត្រឹមត្រូវ។

ម្ទេស និងគ្រឿងទេសៈ

អាហារដែលមានជាតិហិលដូចជា ខ្ទឹម ខ្ញី ម្រេច... ជាពិសេសម្ទេសមានសារធាតុក្តៅអាចជួយដុតបំផ្លាញ់ជាតិកាឡូរី និងសារធាតុខ្លាញ់នៅក្នុងរាងកាយ។ ប៉ុន្តែការប្រើសារធាតុហិលច្រើនពេកអាចធ្វើឲ្យប៉ះពាល់ដល់សុដន និងធ្វើឲ្យទំហំតូចជាងមុន៕

របបអាហារ ធ្វើឲ្យ សុដន់មនុស្សស្រី លូតលាស់ មិនល្អ