កែវ ពេជ្រពិសី ត្រូវចោរបើកទ្វារ រថយន្តលូកយក កាបូប និងទូរស័ព្ទដៃ២គ្រឿង ពេលឈប់រថយន្តទិញផ្កា

ភ្នំពេញ: តារាបង្ហាញម៉ូដ និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកមេម៉ាយចាយសម្រស់ អ្នកនាង កែវ ពេជ្រពិសី កាលពីថ្ងៃម្សិលមិញនេះ បានជួបរឿងស៊យមួយ ដោយត្រូវបានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង បានជិះមកឈប់ក្បែរនិងរថយន្តLexus 470 របស់នាង ហើយបានបើកទ្វាររថយន្ដលូក យកកាបូបលុយ និងទូរស័ព្ទដៃ២គ្រឿងម៉ាក iphone6 និងiphone5 យកទៅបាត់ខណៈដែលនាង បានឈប់រថយន្តដើម្បីទិញផ្កា ។

បើតាមប្រភពព័ត៌មានពី តារាសម្តែងស្រី អ្នកនាង កែវ ពេជ្រពិសី ដែលជាជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥  នាងបានជិះរថយន្ត Lexus 470 មួយគ្រឿង ពាក់ស្លាកលេខ2AG.8100 មកឈប់នៅមុខចំណុចហាងលក់ផ្កា តាមបណ្តោយផ្លូវ៣៦០កែង១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីទិញផ្កាដោយនាងបានមកជាមួយកូនចៅ២នាក់ មួយស្ទុះក្រោយក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាC125មិនចាំស្លាកលេខបានជិះមកឈប់ក្បែរនិងរថយន្ត Lexus 470 របស់តារាសម្ដែងរូបនេះ ហើយបានបើកទ្វាររថយន្ដលូក យកកាបូបលុយ និងទូរស័ព្ទដៃ២គ្រឿងម៉ាក iphone6 និងiphone5 យកទៅបាត់ដោយសុវត្ថិភាព។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍នេះ បានធ្វើឲ្យភ័យស្លន់ស្លោ ញ័រដៃញ័រជើង មិនដឹងធ្វើអ្វីឲ្យត្រូវទេ ព្រោះថានេះជាលើកទីមួយ ដែលនាងបានជួបចោរលួចស្រស់ៗ នៅនឹងមុខបែបនេះ តែទោះជាយ៉ាងណា ក្រោយកើតហេតុ តារាសម្ដែង អ្នកនាង កែវ ពេជ្រពិសី បានត្រឹមតែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងកេងកងទី៣ ៕