សាវិន ហ្វីលីព រៀបចំកម្មវិធីជប់ លៀងគ្មានជាតិស្រវឹង ចង់កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ តារាប្រុសដែលមានភាពលេចធ្លោ ទាំងការសម្តែង និងការងារមនុស្សធម៌ លោក សាវិន ហ្វីលីព ថ្មីៗនេះបានរៀបចំកម្មវិធី ជប់លៀងខួបអាពាហ៍ពិពាហ៍១៥ឆ្នាំ ដោយគ្មានការផឹកគ្រឿងស្រវឹង ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងផ្ញើរសារ ដល់អ្នកសិល្បៈ ដែលមានបំណងចង់រៀបចំ កម្មវិធីជប់លៀងអាចយកគំរូ តាមលោកគ្មានជាតិស្រវឹងហើយ ក៏ចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ បានមួយចំណែកផងដែរ ។

ជាទូទៅមិនថាអ្នកសិល្បៈ ឫក៏ពលរដ្ឋទូទៅទេ ឲ្យតែមានរៀបចំកម្មវិធី ជប់លៀងអ្វី រមែងតែងតែមានភ្ជាប់ ជាមួយគ្រឿងស្រវឹង មិនដែលដាច់ទេ ហើយទន្ទឹម ជាមួយគ្នានោះដែល គ្រោះថ្នាក់ចរាចរណ៍ ដោយសារតែគ្រឿងស្រវឹង ក៏មានចំនួនច្រើនគួរឲ្យ កត់សម្គាល់ផងដែរ ។ ហេតុដូច្នេះដើម្បី ចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ថ្មីៗនេះតារាសម្តែងចាស់វស្សា លោក សាវីន ហ្វីលីព បានរៀបចំកម្មវិធីជប់លៀង ខួបអាពាហ៍ពិពាហ៍គម្រប់១៥ឆ្នាំមួយ ដែលបង្កប់សារអប់រំផងដែរ។

តារាប្រុសរូបសង្ហាររូបនេះ បានប្រាប់ឲ្យដឹង « មូលហេតុដែលខ្ញុំរៀបចំ កម្មវិធីជប់លៀង ខួបអាពាហ៍ពិពាហ៍១៥ឆ្នាំនេះ គឺក្នុងគោលបំណងរំឭក ថ្ងៃអាពាហ៍ពិពាហ៍ ដើម្បីធ្វើឲ្យភរិយាមានក្តីសុខ សប្បាយរីករាយមានសុភមង្គល ហើយមួយទៀតកម្មវិធីនេះ ក៏ជាការជប់លៀងស្វាគមន៍ កូនប្រុសទី៣ ដែលត្រៀមសម្រាល នៅខែកុម្ភៈខាងមុខនេះ ហើយអ្វីដែលជាគោលបំណង សំខាន់មួយទៀត គឺខ្ញុំបានរៀបចំកម្មវិធីជប់លៀង ពេលថ្ងៃដោយបាននិមន្ត ព្រះសង្ឃប្រមាណ៥៤អង្គឆាន់ចង្ហាន់ ហើយពិធីជប់លៀងនេះទាំងមូល គឺគ្មានជាតិស្រវឹងឡើយ » ។

ភ្ជាប់ជាមួយគ្នានោះដែល លោក សាវីន ហ្វីលីព ក៏បានផ្ញើរសារទៅដល់ អ្នកសិល្បៈដទៃទៀត ដែលមានបំណងរៀបចំពិធីជប់លៀងថា លោកសង្ឃឹមថាការរៀបចំ ពិធីជប់លៀងរបស់លោក និងក្លាយទៅជាគំរូមួយ ដល់សិល្បករដទៃ ដែលចង់ធ្វើកម្មវិធីជប់លៀងផ្សេងៗ គួរតែជ្រើសរើស យកការជួបជុំសប្បាយរីករាយ បែបគ្មានជាតិស្រវឹង គឺវាល្អជាងហើយក៏ចូលរួម កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានមួយចំណែកផងដែរ ព្រោះថាសម័យបច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែជាតិស្រវឹងនេះ កំពុងតែក្លាយជាកាំបិទ កាត់ផ្តាច់ជីវិតមនុស្ស នៅលើដងវិថីយ៉ាងសាហាវ ៕