ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន

ត្បូងឃ្មុំ ៖ កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តត្បួងឃ្មុំ បានសហការជាមួយ កម្លាំងនគរបាល ក្រុងសួង នៅម៉ោង ១២និង៤២នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានបង្ក្រាបបទល្មើសជួញ ដូរគ្រឿង មួយករណី នៅភូមិវហាខ្ពស់ សង្កាត់សួង ក្រុងសួង ដោយឃាត់ខ្លួនជនសង្ស័យបាន៣នាក់ និងរឹបអូស វត្ថុតាងបានមួយចំនួន។

តាមមន្ត្រីនគរបាលក្រុងសួង បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួន ទី១.ឈ្មោះ សម្បត្តិ វ៉ាន់ដា ភេទប្រុស អាយុ២២ឆ្នាំ, ទី២.ឈ្មោះ ធឿន ស្រីនី ភេទស្រី អាយុ២១ឆ្នាំ និង៣ឈ្មោះ ស៊្រុន ប៊ុនម៉េង ភេទប្រុសអាយុ២៣ឆ្នាំ ។

មន្ត្រីនគរបាលបានបន្តថា ក្នុងប្រតិបត្តការនោះ ក្រោយពីមានបទបញ្ជារបស់លោក ឧត្តមសេនីយ៍ ស្នងការ និងលោក ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ សមត្ថកិច្ចជំនាញ បានចុះធ្វើការឆែកឆេរ បន្ទប់ជួលមួយនៅក្នុងភូមិ កើតហេតុ បានរកឃើញ មានថ្នាំញៀនម្សៅក្រាមពណ៌ស កញ្ចប់ធំ១ និង កញ្ចប់តូច៩កញ្ចប់ និងឧបករណ៍ជក់គ្រឿងមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង សមត្ថកិច្ចកំពុងចងក្រងសំណុំរឿង បញ្ជូនទៅសាលា ដំបូងខេត្តត្បូងឃ្មុំដើម្បីចាត់ការទៅតាមនិតិវី៕

ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន

ឃាត់ខ្លួន ជនសង្ស័យ៣នាក់ ពាក់ព័ន្ធការជួញដូរ គ្រឿងញៀន