បញ្ជូន​មនុស្ស​៣​នាក់​និង​ថ្នាំ​១៣៩៧​គ្រាប់​ទៅ​តុលាការ

បាត់ដំបង: មនុស្ស​៣​នាក់​និង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​១៣៩៧​គ្រាប់​ត្រូវ​នគរបាល​ការិយាល័យប្រឆាំង​គ្រឿងញៀន​បញ្ជូនទៅ​តុលាកា​នា​រសៀល​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៥ចាត់ការ​តាម​និតិ​វិធី​។​

​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ដែល​នគរបាល​ស្រុក​កំរៀង​បង្ក្រាបបាន​កាល​ម៉ោង​១២ថ្ងៃត្រង់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​ក្នុងនោះ​ទី​១-​ឈ្មោះ ធឿ​ង ខុំ ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំរស់នៅ​ក្រុមទី​៩ ភូមិ​អូរ​អន្លក់ ឃុំ​តា​សែន ស្រុក​កំរៀង និង​ដកហូត​ថ្នាំញៀន​ប្រភេទយ៉ាម៉ា​ចំនួន​៣​ថង់​ច្រក​ថង់​ប្លា​ស្ទិ​ក​ខៀវ​រុំ​ស្គុ​ត​ពណ៌​ខ្មៅ​ស្មើរ​ចំនួន​៤៤៤​គ្រាប់​។ ទី២-​ឈ្មោះ ម៉ឹង ជាង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ក្រុមទី​៦ ភូមិ​អូរ​អន្លក់ ឃុំ​តា​សែនស្រុក​កំរៀង​(​មិនមាន​វត្ថុតាង​)​។ តាម​ចម្លើយ​ជនសង្ស័យ​ឈ្មោះ ម៉ឹង ជាង កម្លាំងនគរបាល​ស្រុក​កំរៀង​បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ស្រុក​ភ្នំព្រឹកឈានដល់​ការបង្ក្រាប​ចំណុច​ទី​៣​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ហាស់ ស្រី​ម៉ៅ ហៅ ភីន អាយុ​៥៧​ឆ្នាំ ដកហូត​ថ្នាំញៀន​យ៉ាម៉ា​ចំនួន​៥​ថង់​ច្រក​ថង់​ប្លា​ស្ទិ​ក​ខៀវ​រុំ​ស្គុ​ត​ពណ៌ខ្មៅ​ស្មើរ​ចំនួន​៩៥៣​គ្រាប់​។​

 ក្រោយពី​ការបង្ក្រាប​នៅ​ចំណុច​ទី​៣​សមត្ថកិច្ច​បន្តទៅ​ចំណុច​ទី​៤​ក្នុងភូមិ​អូរ ឃុំ​ពេជ្រចិន្តា ស្រុក​ភ្នំព្រឹក ប៉ុន្តែ​ត្រូវ​ក្រុម​សង្ស័យ​បិទទ្វា​ផ្ទះ​រត់គេចខ្លួន​អស់​(​ផ្ទះ​ម្ចាស់​មិន​នៅទៅ​ប្រ​ទេ​ថៃ​អស់​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​និង​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​១៣៩៧​គ្រាប់ត្រូវបាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ ទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​២៩​ខែធ្នូឆ្នាំ​២០១៥​ចាត់ការ​តាម​និតិ​វិធី​៕​R