សម្តេច​ហ៊ុនសែន នាំ​ភរិយា កូន និង​ចៅៗ លំហែកាយ នៅ​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​សកល​

ខេត្តព្រះសីហនុ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ដើរ​លំហែកាយ នៅ​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​។ រូបភាព​សាមញ្ញរបស់​នាយករដ្ឋមន្ត្រី ដើរ​មាត់សមុទ្រ និង​នាំ​ភរិយា ព្រមទាំង​ចៅៗ ដើរ​កំសាន្ត​ជាមួយ​មហាជន​ដូច្នេះ គឺជា​លើកដំបូង​ហើយ ដែល​សម្តេច​ហ៊ុនសែន ផ្សព្វផ្សាយ​។​ ​

លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​ហ៊ុនសែន បានសរសេរថា "​មក​សំរាក​មាត់សមុទ្រ​ម្តង តែ​នៅតែ​អាច​ដោះស្រាយ​ការងារ​បាន​។ កូន​១​តៅ ចៅ​១​ថាំង ព​ចៅ​មួយ​ចៅ​មួយទៀត មិន​សុខចិត្ត​។ សាក​ព​ទាំង ២​ឃើញថា កម្លាំង​នៅ​ខ្លាំង​នៅឡើយ​។ មក​បាន​ចៅ ៧ នៅ​ខ្វះ ១០​នាក់​ទៀត ដែល​មិនទាន់​មកដល់​។ ចាំមើល​មាន​ចៅ​ណា ឱយ​ជី​តាព​ទៀត​?"៕​

សម្តេច​ហ៊ុនសែន នាំ​ភរិយា កូន និង​ចៅៗ លំហែកាយ នៅ​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លង​ឆ្នាំ​សកល​