អាវុធហត្ថ ក្រុង​សៀមរាប បាន​ចាប់​អ្នក ជួញដូរ​គ្រឿងញៀន​៣​នាក់​

សៀមរាប: កម្លាំង​អាវុធហត្ថ ក្រុង​សៀមរាប បាន​ចាប់​អ្នក ជួញដូរ គ្រឿងញៀន ចំនួន​៣​នាក់កាលពីរ​វេលា​ម៉ោង ទាបភ្លឺ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ ចំណុច​២​កន្លែង​ផ្សេងគ្នារ​។​

​លោក​វរសេនីយ៍ ត្រី ខោ ស៊ុន​ភិរម្យ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសៀមរាប បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​២៩​ធ្នូ​នេះ​ថា​ហេតុការណ៍​នេះ ភូមិ​វាល សង្កាត់គោកចក ក្រុង​សៀមរាប និង​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប ដោយ​កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង​សៀមរាប សហការជាមួយ កម្លាំង​ការិយាល័យ ប្រឆាំង​បទល្មើស គ្រឿងញៀន ដឹកនាំ​ដោយលោក​វរសេនីយ៍ទោ ថា ដា​លុច ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថខេត្តសៀមរាប ក្រោម​ការបញ្ជារ ដោយ លោក កើត វណ្ណ​រ៉េតព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ ត្រី ខោ ស៊ុន​ភិរម្យ បន្ថែមថា​ជនសង្ស័យ​ទាំង​០៣​នាក់ ៖ ១-​ឈ្មោះយ៉ាវ យឿ​ត ហៅ​៧២ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ភូមិ​ខ្វៀនសង្កាត់​គោកចក ក្រុង​សៀមរាប ។ ២-​ឈ្មោះ ធី ចាន់ធូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំមុខរបរ​រត់​តុ មាន​ទីលំនៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ។ ៣-​ឈ្មោះសាន វិណៃ ភេទ​ប្រុស អាយុ​២០ មុខរបរ​រត់​តុ មាន​ទីលំនៅ​ភូមិ​កសិកម្ម សង្កាត់ស្រ​ង៉ែ ក្រុង​សៀមរាប ។​

​ក្រោយ​ឃាត់ខ្លួន ដកហូត​វត្ថុតាង​បាន​៖ ម្សៅ​គ្រើម​ពណ៌​ស​ថ្លា ចំនួន​១៣​កញ្ចប់ ទូរស័ព្ទចំនួន​៣​គ្រឿង និង​ម៉ូតូ​ចំនួន​២​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង បានបញ្ជូនទៅ កាន់​ការិយាល័យ ប្រឆាំង​បទល្មើស គ្រឿងញៀន ដើម្បី​ចាត់ការ​តាមនីតិវិធី​៕​R

អាវុធហត្ថ ក្រុង​សៀមរាប បាន​ចាប់​អ្នក ជួញដូរ​គ្រឿងញៀន​៣​នាក់​

អាវុធហត្ថ ក្រុង​សៀមរាប បាន​ចាប់​អ្នក ជួញដូរ​គ្រឿងញៀន​៣​នាក់​