ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់ រត់គេចខ្លួន​បាត់ ខណៈដែល​សមត្ថកិច្ច​ប្រើ​វិធាន​ញុះញង់​មិន​សម្រេច​

ក្រចេះ: កាលពី​វេលា​ម៉ោង​៦ ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំងគ្រឿងញៀន ក្រោម​ការដឹកនាំ​ផ្ទាល់​របស់ លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្តក្រចេះ ដោយ​អនុវត្តតាម​វិធាន​ញុះញង់ ឲ្យ​លក់ដោយ​ខុសច្បាប់​នូវ​គ្រឿងញៀន បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្តែងជនសង្ស័យ​ចែកចាយ និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ នៅ​ចំណុចផ្លូវលំ ភូមិ​អូរឫស្សី​១ ឃុំ​អូរឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​។​

​ប៉ុន្តែ​ដោយ​ជនសង្ស័យ​ដឹង​សភាពការណ៍​មុន ក៏បាន​បោះ​ថ្នាំញៀន​ចោល ហើយរត់គេចខ្លួន​កាត់​តាម​វាលស្រែ​ចូល​ព្រៃ​ល្បាស់​បាត់ស្រមោល​តែម្តង​ដោយ​​សារ​ស្ថានភាព​ងងឹត និង​ភូមិសាស្ត្រ​មិន​អំណោយផល កម្លាំង​ដក​ត្រឡប់មកវិញ​។​

​សមត្ថកិច្ច​បាន​បញ្ចាក់​ថា ជនសង្ស័យ​ដែល​រត់គេចខ្លួន​មាន ឈ្មោះ ហយ គឹម​ហានភេទ​ប្រុស អាយុ ២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​វត្ថុតាង​រឹបអូស​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យថា​ជា​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តាមីន (Ice) ចំនួន ១​កញ្ចប់ ស្មើនឹង​៣,៥៥​ក្រាម ៕​